ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បុណ្យអុំទូកឆ្នាំនេះមានទូកអុំ និងចែវជាង ៣០០ និងមានកីឡាករជាង ២ម៉ឺននាក់

ភ្នំពេញ៖ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានទូកអុំ និងទូកចែវជាង ៣០០ និងមានកីឡាករជាង ២ម៉ឺននាក់ចូលរួមក្នុងពិធីប្រណាំងទូក «ង» ខ្នាតជាតិ និងខ្នាតអន្តរជាតិ។ នេះបើតាមការបញ្ជាក់ពីអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោក ប៊ូ ជុំសេរី ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានដកស្រង់។

លោក ប៊ូ ជុំសេរី បានបញ្ជាក់ថា ក្នុងចំណោមទូកសរុបចំនួន ៣៣៧ មានទូកអុំបុរស ១៥៨ទូក ទូកចែវបុរស ៤២ទូក (ទូកចែវនារី ១ទូក) ទូកខ្នាតអន្តរជាតិបុរស ១៣៤ទូក (ទូកខ្នាតអន្តរជាតិនារី ២ទូក) កម្លាំងអុំបុរស ១៦ ៤៨៧ នាក់ (កម្លាំងអុំនារី ៨៧នាក់) កម្លាំងត្រៀមបុរស ២ ៧៦៥នាក់ និងកម្លាំងត្រៀមនារី ៧៨នាក់ កម្លាំងសរុប ២០ ៤១៧នាក់។ ចំនួនទូកអុំនៅឆ្នាំនេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩ កន្លងមក បន្ទាប់ពីខកខានរយៈពេល ៣ឆ្នាំជាប់ៗគ្នា ដោយសារតែវិបត្តិកូវីដ-១៩ និងកម្ពុជាជាប់ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

លោក ប៊ូ ជុំសេរី បានបញ្ជាក់បន្ថែមថា ខេត្តដែលបញ្ជូនទូកមកប្រកួតច្រើនជាងគេគឺខេត្តកណ្តាល ដែលមានរហូតដល់ ១០១ទូក។ បន្ទាប់មកខេត្តព្រៃវែង មានទូកសរុបចំនួន ៥៦ទូក ហើយរាជធានីភ្នំពេញមានទូកសរុប ៤៤ទូក។

ក្រោយបញ្ចប់ពិធីប្រណាំងទូក នៅពេលល្ងាចនឹងមានបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន ចំនួន ៣០ប្រទីបនៅទន្លេចតុមុខព្រះបរមរាជវាំង ជាមួយនឹងការបាញ់កាំជ្រួច និងការប្រគុំតន្ត្រី ខណៈកងកម្លាំងជាង ១ម៉ឺននាក់នឹងនៅចាំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកដើរកម្សាន្តលេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក