ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

១២ឆ្នាំនៃការសិក្សាបានបញ្ចប់ជាមួយក្ដីរំភើបរីករាយ

ភ្នំពេញ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ ត្រូវបានប្រកាសនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសិស្សានុសិស្សដែលប្រឡងជាប់ទាំងនិទ្ទេស A ដល់ E សុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយ និងត្រេកអរចំពោះលទ្ធផលរបស់ខ្លួនដែលទទួលបានក្រោយពីសិក្សាអស់រយៈពេល ១២ឆ្នាំកន្លងមកនេះ។

ស្ថិតនៅក្នុងបរិវេណវិទ្យាល័យជាស៊ីម សន្ធរម៉ុក ជាមួយនឹងសិស្សានុសិស្សជាច្រើនរូបទៀតកំពុងតែនាំគ្នាទៅពិនិត្យឈ្មោះក្នុងតារាងដែលដាក់បញ្ឈរនៅកន្លែងដងទង់ជាតិ យុវតី អៀត ស្រីណែត បានស្រែកយំក្រោយពីឃើញឈ្មោះខ្លួនឯងក្នុងតារាងបាននិទ្ទេស D បានថ្លែងមកកាន់ EAC news ថា រូបនាងពិតជារំភើបជាខ្លាំងដែលទទួលបានលទ្ធផលខុសពីក្តីរំពឹងទុក ដោយថាដំបូងឡើយនាងគិតថាអាចយកត្រឹមនិទ្ទេស E។

យុវតីរូបនេះរៀបរាប់ថា៖ «ខ្ញុំគិតថាត្រឹម E ប៉ុន្តែក្រោយមកពេលមើលទៅបាននិទ្ទេស D ទៅមានអារម្មណ៍ថារឹតតែសប្បាយចិត្ត ខ្ញុំអត់រំពឹងទុកសោះមិនមែនអត់មានសង្ឃឺមក្នុងការរៀនទេ ប៉ុន្តែមានអារម្មណ៍ថាបាននិទ្ទេស D ដែលយើងអត់នឹកស្មាន ដូចដែលយើងបានធ្វើ ពេលយើងបានអ៊ីចឹង គឺសប្បាយចិត្ត»។

យុវតីម្នាក់ទៀតដែលមានម្តាយមកលើកទឹកចិត្តផងដែរនោះ គឺយុវតី ម៉ង់ មុន្នីពេជ្រ ទទួលបាននិទ្ទេស A មានក្តីរំភើបដែលទទួលបាននិទ្ទេស A ជូនដល់ខ្លួនឯង និងធ្វើឱ្យឪពុកម្តាយ ក្រុមគ្រួសារ និងលោកគ្រូ អ្នកគ្រូ មានមោទកភាព។

យុវតី ម៉ង់ មុន្នីពេជ្រ បានចែករំលែកដល់សិស្សដែលត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយ ខិតខំសិក្សាពីដើមឆ្នាំ កុំចាំតែជិតដល់ថ្ងៃប្រឡង២ ទៅ៣ ខែទើបខំរៀន ដើម្បីដឹងថាខ្លួនឯងខ្លាំងមុខវិជ្ជាណា ខ្សោយមុខវិជ្ជាណា។

ជាមួយគ្នានេះដែរ យុវតី ម៉ង់ មុន្នីពេជ្រ បានណែនាំដូច្នេះថា៖ «ចង់ឱ្យពួកគាត់នេះបែងចែកកាលវិភាគ យើងត្រូវដឹងថាខ្លួនឯងខ្លាំងខ្សោយនៅកន្លែងណា យើងត្រូវរៀបចំម៉ោងរៀនគួរឱ្យច្បាស់លាស់ បន្ទាប់មកទៀត គឺកត្តាលោកគ្រូអ្នកគ្រូ ប្រសិនជាគាត់បង្រៀនខ្លាំងយ៉ាងណាក៏ដោយអត់ត្រូវមួយយើងទេ អ៊ីចឹងអត់បានផលទេ យើងត្រូវរកលោកគ្រូអ្នកគ្រូណាដែលត្រូវមួយយើង ហើយយើងអាចចាប់បានមួយគាត់ និងខំស្វ័យសិក្សាខ្លួនឯងផង»។

យុវជន យន់ ចាន់ថុន ដែលជាប់និទ្ទេស A ដែរនោះក៏បានណែនាំឱ្យសិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបនៅឆ្នាំក្រោយខិតខំរៀនសូត្រពីដើមទីមកដើម្បីដឹងនូវចំណុចខ្វះខាត រួចហើយបំពេញនូវចំណុចខ្វះខាតទាំងនោះ។

យុវជន យន់ ចាន់ថុន រៀបរាប់ដូច្នេះថា៖ «សូមឱ្យគាត់ប្រឹងរៀនតាំងពីដើមឆ្នាំមក កុំពេលជិតដល់ថ្ងៃប្រឡងបានចាប់ផ្តើមខំរៀន»។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ ដោយមានសិស្សប្រឡងជាប់សរុបចំនួន ៩៨ ៤៦០នាក់ ស្មើនឹង ៧២,៨៩ភាគរយ។ ក្នុងនោះមានសិស្សបាននិទ្ទេស A ចំនួន ១ ៦៧៣នាក់ និទ្ទេស B ៦ ៩៦៤នាក់ និទ្ទេស C ១៨ ៣០៨នាក់ និទ្ទេស D ៣៤ ២៤៦នាក់ និងនិទ្ទេស E ៣៧ ២៦៩នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក