ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភាពស្មុគស្មាញនៃនយោបាយអន្តរជាតិធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែស៊ីជម្រៅ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន និងអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនលោកស្រី ស៊ិន យៀកយៀក បានបង្ហាញពីភាពជឿជាក់លើទំនាក់ទំនងនៃប្រទេសទាំងពីរទោះបីជាពិភពលោកកំពុងប្រឈមនឹងភាពស្មុគស្មាញនៃនយោបាយអន្តរជាតិច្រើន ដោយថាក្នុងឱកាសនេះដែលបង្ហាញពីការប្តេជ្ញាចិត្តបន្តគាំទ្រ គ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត។

ការលើកឡើងនេះធ្វើការក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ស៊ិន យៀកយៀក នៅវិមាន៧មករា កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។

ក្នុងជំនួបនេះលោកស្រី ស៊ិន យៀកយៀក បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជាលើកនេះ បានជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងពីគុណសម្បត្តិរបស់ប្រទេសចិនក្នុងដំណើរចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលជាការរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ សម្ដេចបានអរគុណចំពោះការរួមចំណែកនេះ។

ក្នុងកិច្ចជំនួបនោះដែរភាគីទាំងពីរបានប្ដេជ្ញាបន្តបង្កើននូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ "ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា" និង "ច្រករបៀងមច្ឆារ និងអង្គរ" ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។ ដោយបានបញ្ជាក់ថា ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ្រ គ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក