ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងវប្បធម៌អរគុណអភិបាល និងស្នងការខេត្តក្រចេះដែលជួយដល់កិច្ចការអភិរក្សសិល្បៈជាតិ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងអំណរគុណដល់អភិបាល និងស្នងការខេត្តក្រចេះដែលបានចាត់វិធានការក្នុងកិច្ចសហការចូលរួមដល់កិច្ចការអភិរក្សនិងលើតម្កើនសិល្បៈវប្បធម៌ជាតិ។

ការថ្លែងអំណរគុណនេះគឺបន្ទាប់ពីស្នងការនគរបាលខេត្តបានសុំទោសមហាជនចំពោះភាពកំហុសមន្ត្រីរបស់ខ្លួន និងបានផ្អាកការងារមន្ត្រីនោះពីការជាបណ្ដោះអាសន្ន ក្រោយមានបញ្ហាអរិភាពជាមួយក្រុមល្ខោនមួយដែលបានសម្ដែងនៅក្នុងឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះកាលពីថ្ងៃទី២១ ខែវិច្ឆិកា។

ក្នុងលិខិតជម្រាបជូនអភិបាលខេត្ត និងស្នងការខេត្តក្រចេះចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីស្ដីទី លោក ហាប់ ទូច បានលើកឡើងថា ចំណាត់ការរបស់ខេត្តចំពោះព្រឹត្តការណ៍ដែលបានកើតឡើងនេះបានសរបញ្ជាក់ពីការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្តចំពោះសកម្មភាពសម្ដែងសិល្បៈទស្សនីយភាព ដែលជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រពៃណីវប្បធម៌ជាតិ ហើយដែលរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ។

លោក ហាប់ ទូច បានលើកឡើងថា៖ «វិធានការនេះគឺជាគំរូសហការគាំត្រសម្រាប់បណ្ដាខេត្តផ្សេងទៀត ក្នុងការចូលរួមបង្កលក្ខណៈងាយស្រួលដល់ក្រុមសម្ដែងសិល្បៈមហាជន ក៏ដូចជាក្រុមសម្ដេងសិល្បៈថ្នាក់ជាតិក្នុងការរៀបចំការសម្ដែងនៅតាមទីសាធារណៈនានានៅទូទាំងប្រទេស»

គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ស្នងការនគរបាលខេត្តក្រចេះបានសម្រេចផ្អាកការងារមេប៉ុស្ដិស្រែចារ ជាបណ្តោះអាសន្ន បន្ទាប់ពីមន្ត្រីរូបនេះចុះឃាត់ការសម្ដែងល្ខោន ទាររកលិខិតអនុញ្ញាតពីក្រុមល្ខោនដែលធ្វើឱ្យផ្ទុះការរិះគន់ពីមហាជន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក