ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី (APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី

តួគី៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី (APA) តបតាមការអញ្ជើញ របស់ប្រធានរដ្ឋសភាតួកគី និងជាប្រធានមហាសន្និបាតសភាតំបន់ អាស៊ី (APA) លោក Numan KURTULMUS។

អនុប្រធានទី២ រដ្ឋសភា លោក វង សូត តំណាងសម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ច ប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសភាតំបន់អាស៊ី (APA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី។

នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនេះ គណៈប្រតិភូសភាកម្ពុជាគ្រោងទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយប្រធានសភាតួកគី អគ្គលេខាធិការសភាតំបន់ អាស៊ី (APA) និងគ្រោងជួបទ្វេភាគីជាមួយសភាជាមិត្ត ផងដែរ។

គួរឱ្យដឹងដែរថា សភាតំបន់អាស៊ី (Asian Parliamentary Assembly) បានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយបានប្តូរ ឈ្មោះមកពីសមាគមន៍សភាអាស៊ីដើម្បីសន្តិភាព (The Association of Asian Parliaments for Peace) ដែលហៅកាត់ថា AAPP បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មក។ សភាកម្ពុជាជាប្រទេសស្ថាបនិក AAPP មួយដែរ។

បន្តបេសកកម្មពី AAPP, APA មានបេសកកម្មនិងគោលបំណងជំរុញនូវសុខសន្តិភាព និងសមាហរណកម្មសម្រាប់តំបន់អាស៊ីទាំងមូលតាមយន្តការសភា។ សភានៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បាន ទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសភាតំបន់អាស៊ី ចំនួន ២ឆ្នាំជាប់គ្នា គឺ មហាសន្និបាតសភាតំបន់អាស៊ី លើកទី៨ ក្នុងឆ្នាំ២០១៥ និងលើកទី៩ ក្នុងឆ្នាំ២០១៦៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក