ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះបានសុំអភ័យទោសចំពោះការករណីដែលមន្ត្រីខ្លួនដែលមានតួនាទីជាមេប៉ុស្តិស្រែចារចុះឃាត់ការសម្ដែងល្ខោន ទាររកលិខិតអនុញ្ញាតពីក្រុមល្ខោនដែលធ្វើឱ្យផ្ទុះការរិះគន់ពីមហាជននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា នេះស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថាករណីខាងលើកើតឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា និងត្រូវបានក្រុមប្រឹក្សាវិន័យហៅមេប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែចារមកសួរនាំនៅថ្ងៃទី២៣នេះ ដោយបានសម្រេចផ្អាកការងារជាបណ្តោះអាសន្នដល់មន្ត្រីនេះផងដែរ។
សេចក្តីបំភ្លឺបញ្ជាក់ថា៖«ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ»។
គួរឱ្យដឹងផងដែរថា ករណីនេះកើតឡើងក្នុងពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយដកបញ្ឈរជើងស្នងការដ្ឋាននគរបាលខេត្តធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្ត និងត្រៀមដើម្បីទទួលរាល់កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញផ្សព្វផ្សាយសង្គមព័ត៌មាន៕