វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

១២ទីតាំងសប្បាយៗត្រូវបានសាលារាជធានីភ្នំពេញរៀបចំក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេចក្តីជូនដំណឹងអំពីកម្មវិធីសប្បាយៗ និងមានការប្រគំមន្ត្រីជាច្រើននៅតាមទីតាំងមួយចំនួននៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

កម្មវិធីសប្បាយៗនៅតាមទីតាំងមួយចំនួនមានដូចជា ១-កម្មវិធី “ទីផលគុណ” រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្ថិតនៅសួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារមុខវត្តបទុមវតីផ្នែកខាងត្បូង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ៣-កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំផ្នែកខាងលិច សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

៤-កម្មវិធីប្រគំតន្ត្រី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្ថិតនៅរោងអាយ៉ៃ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ទី៥-កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារ ៥-កម្ម ទល់មុខក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

៦-កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅក្បែរសួនច្បារ មាត់ទន្លេទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ៧-កម្មវិធី "ប្រដាល់គ្រុឌគុនខ្មែរ រៀបចំដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្ថិតនៅសួនច្បាររូបសំណាកព្រះនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

៨-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៩-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ កោះពេជ្រ City Hall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ទី១០-កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅមុខសាលមហោស្រព កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ១១-ការរៀបចំស្តង់តាំងលក់ផលិតផល រៀបចំដោយមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ និងទី១២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅតំបន់ទីក្រុងរណប កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមពលរដ្ឋទាំងអស់នឹងអញ្ជើញចូលរួមទស្សនា កម្មវិធីសប្បាយភាព នៅតាមទីតាំងដែលបានរៀបចំខាងលើឱ្យបានច្រើនកុះករ និងអធិកអធម។

បុណ្យអុំទូកខាងមុខនេះ នឹងមានការដាក់ពង្រាយកម្លាំង និងក្រុមគ្រូពេទ្យ រាប់ពាន់នាក់នៅតាមគោលដៅកម្មវិធីនីមួយៗដើម្បីជួយសម្រួល និងធានាសុវត្ថិភាពជូនពលរដ្ឋដែលមកដើរកម្សាន្តលេង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក