ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការខេត្តកោះហៅមេប៉ុស្តិ៍ដែលទាររកលិខិតអនុញ្ញាតពីក្រុមល្ខោននៅក្រចេះទៅសួរនាំ

ក្រចេះ៖ ស្នងការនគរបាលខេត្តក្រចេះ កោះហៅមេប៉ុស្តិ៍នគរបាលស្រែចារ ដែលបញ្ឈប់ការសម្ដែងក្រុមល្ខោនបាសាក់ពាក់កណ្ដាលទីទាមទាររកលិខិតអនុញ្ញាតនៅក្នុងពិធីបុណ្យកឋិនក្នុងវត្តមួយ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តក្រចេះ លោក អ៊ូ សុបុណ្ណា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងប្រាប់ EAC News ថាក្រុមប្រឹក្សាវិន័យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានប្រមូលព័ត៌មាននឹងអនុវត្តតាមវិន័យរបស់កងកម្លាំងនគរបាលជាតិហើយមកទល់ពេលនេះ។

ជាមួយគ្នានេះអគ្គនាយកបច្ចេកទេសវប្បធម៌ លោក ស៊ីយ៉ុន សុភារិទ្ធិ ក៏បានថ្លែងប្រាប់ EAC News ឱ្យដឹងដែរថា ជាធម្មតាក្រុមល្ខោននីមួយៗតែងមានការទទួលស្គាល់ចុះបញ្ជីជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខណៈករណីខាងលើនេះ លោកមិនអាចវិនិច្ឆ័យថាភាគីណាខុសត្រូវនៅឡើយ ដោយលោកក៏កំពុងប្រមូលព័ត៌មានពិនិត្យមើលបន្ថែមផងដែរ។

លោក ស៊ីយ៉ុន សុភារិទ្ធិ គូសបញ្ចាក់ថា ទាំងក្រសួងវប្បធម៌ និងមន្ទីរវប្បធម៌ តែងលើកទឹកចិត្ត និងគាំទ្រនូវសកម្មភាពដែលលើកស្ទួយ លើកតម្កើងដល់វិស័យវប្បធម៌។

លោកថ្លែងថា៖ «ខ្ញុំយល់ថា ទាំងអស់គ្នាដឹងហើយថាល្ខោន ឬវិស័យសិល្បៈទស្សនីយភាព សព្វថ្ងៃនេះត្រូវមានការគាំទ្រ លើកទឹកចិត្តជ្រោមជ្រែងជាច្រើន ខ្ញុំយល់ថារឿងទាំងនោះជារឿងសំខាន់ [….] ចំពោះក្រសួងឬមន្ទីរក្តីគឺគាំទ្រដល់សកម្មភាពដែលលើកស្ទួយដល់វិស័យវប្បធម៌នេះ»

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមល្ខោនបាសាក់ (នាយប្រិមប្រិយ) ដែលកំពុងតែសម្ដែងជូនប្រជាពលរដ្ឋទស្សនានាពេលរាត្រីក្នុងពិធីបុណ្យកឋិននៅ នៅវត្តអូរលុង ស្ថិតក្នុងភូមិ អូរលុង ឃុំស្រែថា ស្រុកស្នួល ខេត្តក្រចេះត្រូវបានមេប៉ុស្តិ៍មកបញ្ឈប់ពាក់កណ្ដាលទី និងសុំត្រួតពិនិត្យមើលឯកសារ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋអ្នកទស្សនា ក៏ដូចជាចៅអធិការវត្តមកជួយសម្របសម្រួល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក