ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងមានកំណើន ៥,៦ភាគរយ និងកើនឡើង ៦,៦ភាគរយ នៅឆ្នាំ២០២៤

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី “សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣” ស្តីពី “ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០” និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។

នៅក្នុងវេទិកាដ៏មានសារសំខាន់នេះ សម្តេចធិបតី បានលើកឡើងថា តាមរយៈការដាក់ចេញនូវគោលនយោបាយអាទិភាព និងការអនុវត្តវិធានការគន្លឹះ និងវិធានការមុតស្រួចដែលដាក់ចេញកន្លងមក កម្ពុជារំពឹងទុកថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងបន្តកើនឡើង ៦,៦ភាគរយ នៅឆ្នាំ២០២៤។ 

សម្តេចធិបតី បានលើកឡើងថា ទោះបីមានការរំពឹងបែបនេះក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលមិនភ្លេចលើកឡើងនូវកត្តាប្រឈមដែលអាចកើតមានឡើងផងដែរ។ សម្តេចធិបតី ថ្លែងថា៖ «ប្រាកដណាស់ថាទស្សនវិស័យកំណើននេះក៏អាចប្រឈមនឹងបញ្ហាហានិភ័យមួយចំនួន ខណៈដែលស្ថានភាពបច្ចុប្បន្នមានភាពមិនប្រាកដប្រជាខ្ពស់នៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវប្រកាន់យកស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ចដោយព្យាយាមកសាងឲ្យបាននូវភាពធន់ និងជំរុញពិពិធកម្មសេដ្ឋកិច្ចផង»។ 

សម្តេចធិបតី គូសបញ្ជាក់ថា សម្រាប់រយៈពេលជាង ២ទសវត្សកន្លងមក កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមប្រមាណ ៧ភាគរយក្នុងមួយឆ្នាំ ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ដោយទំហំពាណិជ្ជកម្មក្នុងស្រុកកើនឡើងប្រមាណ១០ គឺ ៣,១១ប៊ីលានអាមេរិកនៅឆ្នាំ១៩៩៨ ដល់ប្រមាណ ២៩,៦០ប៊ីលាននៅឆ្នាំ២០២២។ 

សម្តេចនាយករដ្ឋមន្ត្រីបន្តថា អត្រាភាពក្រីក្រក៏បានធ្លាក់ចុះក្រោម ១០ភាគរយ នៅមុនវិបត្តិកូវីដ-១៩ និងវិវាទសង្គមកាន់តែរួញតូច រចនាសម្ព័ន្ធសេដ្ឋកិច្ច បានផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកមុខរបរកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចពឹងលើឧស្សាហកម្មនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាង។

សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា ក្នុងរយៈពេលជាង ២ទសវត្សចុងក្រោយនេះផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការបើកចំហ ទី១ គឺការធ្វើពាណិជ្ជកម្មអន្តរជាតិឈរលើគោលការណ៍ពហុភាគីនិយម។ 

ទី២ ការជំរុញ ការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេសដើម្បីជាមូលដ្ឋានកសាងចន្ទល់ថ្មីសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ទី៣ ការពង្រឹងការស្តារហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជាផ្លូវ ថ្នល់ ទឹក និងភ្លើងដើម្បីលើកកម្ពស់ការតភ្ជាប់សម្រួលការចល័តធនធាន និងកម្លាំងពលកម្ម និងពង្រាយមូលដ្ឋានផលិតកម្ម។ ទី៤ ការបន្តការអភិវឌ្ឍ និងការលើកកម្ពស់មូលធនមនុស្សដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងបង្កើនផលិតភាព និងទី៥ ការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចជាប្រចាំដើម្បីធានាសមត្ថភាពក្នុងការគ្រប់គ្រងប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធធនាគារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក