ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ នៅប្រទេសសិង្ហបុរី

សិង្ហបុរី៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំដែលប្រព្រឹត្តិទៅនាថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្តោតសំខាន់លើការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការពង្រឹងវិធីសាស្រ្តផ្អែកលើការពង្រឹងសហគមន៍ និងការគាំពារសង្គមសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់។

ក្រសួអអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា កិច្ចប្រជុំបានទទួលស្គាល់តួនាទីដ៏សំខាន់នៃការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅក្នុងអាស៊ាន និងបានទទួលស្គាល់ពីកត្តាសុខសន្តិភាព និរន្តរភាព គឺជាកត្តាសំខាន់មួយមិនអាចខ្វះបានក្នុងការកសាងសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង និងមានស្ថេរភាព ព្រមទាំងធ្វើឲ្យប្រសើឡើងក្នុងការអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ។

ទន្ទឹមនោះ កិច្ចប្រជុំបានលើកឡើងពីតម្រូវការក្នុងការផ្តល់សិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធនៅកម្រិតសហគមន៍ រួមមានស្ត្រី យុវជន និងសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាដល់ការផ្តល់ការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព។

កិច្ចប្រជុំខាងលើនេះក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតទិន្នន័យ ការប្រមូល និងការវិភាគ ដើម្បីជូនដំណឹងដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងក្នុងការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ។ កត្តាដែលបណ្តាលមកពីការជះឥទ្ធិពលដោយ COVID-19 និងបញ្ហាដែលបណ្តាលមកពីការបម្រែបម្រួលអាកាសធាតុ កំពុងត្រូវបានដោះស្រាយ។

គួរឱ្យដឹងដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលុបបំបាត់ភាពក្រីក្រ អាស៊ានលើកទី១៣ នេះបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងមានការឯកភាពគ្នាខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរបស់បណ្តាលប្រទេសជាសមាជិកអាស៊ាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក