
អាជ្ញាធរអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដោយបានអនុវត្តវិធានការអប់រំផ្សព្វផ្សាយច្បាប់បានចំនួន ៩៣០ទីតាំង អនុវត្តវិធានការច្បាប់បាន ៩០១ករណី ឃាត់ខ្លួនមនុស្ស (អប់រំនិងពិន័យ) ២,៥១៤នាក់ បញ្ជូនទៅតុលាការ ២នាក់ (ចិន ១នាក់) ឃាត់យានយន្តបានចំនួន ៨៤៧គ្រឿង ព្រមទាំងពិន័យជាប្រាក់បានចំនួន ១៦,៥០០,០០០រៀល។
សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕