ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ដ្រីកសិកម្មនឹងសម្របសម្រួលឱ្យអ្នកវិនិយោគជប៉ុន មានលទ្ធភាពចូលមកវិនិយោគនៅកម្ពុជាបានដោយពុំមានឧបសគ្គរាំងស្ទះ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានគូសបញ្ជាក់ថា ក្រសួងស្វាគមន៍ និងត្រៀមខ្លួនជានិច្ចដើម្បីគាំទ្រ សហការ និងសម្របសម្រួល ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគជប៉ុន មានលទ្ធភាពចូលមកវិនិយោគនៅកម្ពុជាបានដោយពុំមានឧបសគ្គរាំងស្ទះ។

លោក ឌិត ទីណា បញ្ចាក់ដូចនេះបក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានថ្លែងអំណរគុណចំពោះភាគីជប៉ុន ដែលបានចូលរួមជួយផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាដល់អ្នកវិនិយោគជប៉ុន។

ក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីកសិកម្ម លោកឌិត ទីណា បានលើកឡើងថា កម្ពុជាមានកសិផលដែលមានសក្តានុពលច្រើនសម្រាប់នាំចេញទៅប្រទេសជប៉ុន ដូចជា ផ្លែស្វាយស្រស់ និងស្វាយចន្ទី ដែលមានគុណភាពល្អ និងរសជាតិឆ្ងាញ់ ខណៈសម្បកគ្រាប់ស្វាយចន្ទីក៏ជាផលិតផលដែលកំពុងត្រូវការទីផ្សារ សម្រាប់យកទៅផលិតជាថាមពលជីវម៉ាសផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់អំពីគោលនយោបាយអភិវឌ្ឍកសិកម្មកម្ពុជា ដែលនឹងជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យរឹងមាំ និងទុកចិត្តបាន ដើម្បីផ្គត់ផ្គង់ដល់ការនិយោគទ្រង់ទ្រាយធំ ដោយសហគមន៍កសិកម្មទំនើបនេះ នឹងមានភាពម្ចាស់ការ ទុនបង្វិល និងធនធានមនុស្សដែលមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។

លោកបានឱ្យដឹងទៀតថា ក្រសួងកសិកម្មក៏នឹងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មចំនួន ១ ៦០០នាក់ សម្រាប់ជួយដល់កសិករក្នុងមូលដ្ឋានទាំងបច្ចេកទេស និងទីផ្សារ។

ទាក់ទងនឹងការងារផ្នែកហិរញ្ញវត្ថុ រដ្ឋមន្ត្រីរូបនេះ បានលើកឡើងអំពីកិច្ចសហការថ្មីមួយជាមួយធនាគារវីង ដែលផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបត្រឹម ៧-៨ភាគរយ ក្នុងមួយឆ្នាំ ដើម្បីរួមចំណែកជួយដល់កសិករក្នុងការងារកសិកម្ម ហើយនេះជាគំរូមួយដែលធនាគារដទៃទៀត អាចពិនិត្យលទ្ធភាពក្នុងការចូលរួមជាមួយក្រសួង ដើម្បីជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាកសិករ និងការអភិវឌ្ឍនៃវិស័យកសិកម្មកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក