ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ អាទិភាពចំបងមួយធំរបស់សម្តេចធិបតី គឺការទូតសេដ្ឋកិច្ច ស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកឱ្យប្រជាជាតិកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ក្នុងអំឡុងពេលបីខែនេះ លោក និង បណ្តាប្រតិភូដ៏ទៃដែលអមដំណើរសម្តេចធិបតី សុទ្ធតែកត់សម្គាល់ឃើញថា អាទិភាពចំបងមួយធំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការទូតសេដ្ឋកិច្ច ឬស្នូលសេដ្ឋកិច្ចនៃសកម្មភាពទូត ដើម្បីស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកឱ្យប្រជាជាតិកម្ពុជា។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែងដូចនេះ ក្នុងវេទិកាសារព័ត៌មាន ស្តីពី លទ្ធផលការងារក្នុងរយៈពេល៣ខែ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា គ្រប់ជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំបរទេស សុទ្ធតែជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ខណៈថ្នាក់ដឹកនាំបរទេសទាំងអស់បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើច្រើនវិស័យ ដូចជា ពាណិជ្ជកម្ម វិនិយោគកសិកម្ម អប់រំ ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងពិសេសការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

លោកបានឱ្យដឹងទៀតថា គ្រប់ទស្សនកិច្ចនៅក្រៅប្រទេស គ្រប់ព្រឹត្តការណ៍តំបន់ និងអន្តរជាតិផ្សេងៗ ក៏ដូចព្រឹត្តការណ៍មួយចំនួននៅក្នុងកម្ពុជា សុទ្ធតែជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីជួបធុរជននិងវិនិយោគិនបរទេស ក្នុងគោលដៅ ទាក់ទាញថ្នាក់ដឹកនាំបរទេសឱ្យបង្កើនការដាក់ទុនរកស៊ីនៅកម្ពុជា សិក្សាពីលទ្ធភាពវិនិយោគនៅកម្ពុជា និងសុទ្ធសឹងជាឱកាសសម្រាប់ សម្តេចធិបតី ដើម្បីចូលរួមក្នុងវេទិកាធុរកិច្ច រួមមានជាអាទិ៍ កិច្ចប្រជុំធុរកិច្ចនិងវិនិយោគអាស៊ាន នៅហ្សាការតា កិច្ចប្រជុំកំពូលធុរកិច្ចក្នុងក្របខណ្ឌកិច្ចព្រមព្រៀងអាសិប នៅណាននីង វេទិកាធុរកិច្ចសហរដ្ឋអាមេរិក-កម្ពុជា នៅញូវយ៉ក ជំនួបនៅភ្នំពេញរវាង សម្តេចធិបតី និងក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ហើយជាទូទៅ ធុរជននៃតំបន់អាស៊ាន និងអន្តរជាតិ សុទ្ធតែបង្ហាញនូវបំណងចង់មកបណ្តាក់ទុនវិនិយោគ នៅកម្ពុជា។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ចំពោះសម្តេចធិបតី ទាំងអស់នេះ គឺសម្រាប់ផលប្រយោជន៍របស់ជាតិខ្មែរ សម្រាប់ផលប្រយោជន៍របស់ប្រជាជនខ្មែរ។

លោកថ្លែងថា៖ «ការស្វែងរកប្រយោជន៍សេដ្ឋកិច្ចមកជូនប្រជាជាតិខ្មែរនេះ គឺសុទ្ធតែត្រូវបន្ស៊ីគ្នាទៅនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ពោលគឺ ក្នុងគោលដៅនាំមកនូវ “កំណើន ការងារ ប្រសិទ្ធភាព និងចីរភាព” និងក្នុងគោលដៅកំណត់យកអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ពិសេស បច្ចេកវិទ្យាឌីជីថល”»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក