ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការរាជធានីភ្នំពេញប្រគល់ឯកសណ្ឋានថ្មីជូនមន្រ្តីជាប់កិច្ចសន្យាសរុប ៣០០នាក់

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ប្រគល់ឯកសណ្ឋានថ្មីជូនមន្រ្តីជាប់កិច្ចសន្យាសរុប ៣០០នាក់ ដើម្បីប្រើប្រាស់ចូលរួមបំពេញការងារសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ជួន ណារិន្ទ បានប្រគល់ និងឧបត្ថម្ភឯកសណ្ឋានថ្មីដល់មន្រ្តីជាប់កិច្ចសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញនេះ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ការផ្លាស់ប្តូរឯកសណ្ឋានថ្មីរបស់មន្រ្តីជាប់កិច្ចសន្យានេះគឺមានការគាំទ្រពី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា និងអគ្គស្នងការនគរបាលជាតិ លោក ស ថេត ព្រមទាំងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង គឺដើម្បីឱ្យមន្រ្តីជាប់កិច្ចសន្យាបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការងាររបស់ខ្លួនក្នុងចូលរួមសហការជាមួយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ទន្ទឹមនោះ លោក ជួន ណារិន្ទ ក៏បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះមន្រ្តីជាប់កិច្ចសន្យាដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមសហការបំរើការងារថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍នៅក្នុងរាជធានីភ្នំពេញប្រកបដោយស្មារតីទទួលខុសត្រូវជាពិសេសជួយសម្រួលចរាចរណ៍ដោះស្រាយការកកស្ទះនាំឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាពប្រសើរ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ក៏បានណែនាំមន្រ្តីជាប់កិច្ចសន្យាខាងលើ ឱ្យខិតខំបំពេញការងារអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាង កុំឱ្យមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក