ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំងទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រែក្លាយខេត្តកំពង់ឆ្នាំងទៅជាទីតាំងសកម្មភាពសេដ្ឋកិច្ច តាមរយៈការបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស។ សម្តេចធិបតីបានបញ្ជាក់បែបនេះក្រោយពីកំណាត់ផ្លូវជាតិលេខ៥ បានដាក់ឱ្យសម្ពោធជាផ្លូវការនាព្រឹកថ្ងៃពុធនេះ។

សម្តេចធិបតី បានថ្លែងថា៖ «ផ្លូវជាតិលេខ៥ នេះគឺសំខាន់ ផ្លូវនេះគឺជួយចិញ្ចឹមសរសៃឈាមមួយ វាមិនមែនចិញ្ចឹមពីតែបាតដៃមកបេះដូង គឺនៅតាមផ្លូវនោះគឺអវៈយវៈយើងគឺរស់ទាំងអស់ គឺតាមនៅខេត្តនេះគឺរីកចម្រើន»

បើតាមសម្តេចធិបតី រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជាផ្លូវទឹក ផ្លូវគោក និងផ្លូវដែក។ ជាមួយនឹងបន្តពង្រីកផ្លូវជាតិពីស្គន់ទៅកំពង់ចាមបន្ថែមទៀត និងផ្លូវពីខេត្តកំពត ទៅខេត្តព្រះសីហនុក៏កំពុងតែពង្រីកបន្ថែមផងដែរ។

សម្តេចធិបតី បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ» និងបើកការដ្ឋានសាងសង់ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ» ក្រោមជំនួយឥណទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក