ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាន់តំណែងនាយករដ្ឋមន្ត្រីកម្ពុជា ៣ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទាក់ទាញអ្នកវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយបរទេស

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺមានរយៈពេល ៣ខែហើយដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិទី៧នេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រយៈពេល ៣ខែនេះសម្តេចបានទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជា និងមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាច្រើន។ សម្តេចធិបតី បានថ្លែងបែបនេះឆ្លើយតបនឹងអ្នករិះគន់មួយចំនួនដែលថាសម្តេចធិបតី រយៈពេល ៣ខែនេះ គឺដើរតែខ្ចីលុយពីបរទេស។

សម្តេចធិបតី ថ្លែងដូច្នេះថា៖ «៣ខែនេះយើងបានដើរទាក់ទាញនៅក្នុងគម្រោងមានមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបានទាក់ទាញការវិនិយោគបរទេសទាំងលើកស្ទួយវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់ក្នុងធនធានវិស័យឯកជន»

បើតាមសម្តេចធិបតី ការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ គឺរាជរដ្ឋាភិបាលប្រើប្រាស់ធនធានឯកជនតាមរយៈថវិកា BOT។ សម្តេចធិបតី បានលើកឡើងថា ការទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជា គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ចនៅកម្ពុជា។

សម្តេចធិបតី បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ» និងបើកការដ្ឋានសាងសង់ «កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ» ក្រោមជំនួយឥណទានពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក