ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ដឹកនាំកិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធដើម្បីរៀបចំ «ទិវាជនមានពិការភាព»

ភ្នំពេញ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជាមួយអង្គការដៃគូពាក់ព័ន្ធនានាដើម្បីត្រៀមរៀបចំ «ទិវាជនមានពិការភាព ៣ធ្នូ» ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌»

តំណាងរដ្ឋមន្ត្រី លោក ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្កើតគណៈកម្មការ ដោយក្នុងនោះមានអនុគណៈកម្មការផ្សព្វផ្សាយ អនុគណៈកម្មការពិធីការនិងបដិសណ្ឋារកិច្ច អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខភាព អនុគណៈកម្មការពិព័រណ៍និងសិល្បៈ និងអនុគណៈកម្មការផ្គត់ផ្គង់។

លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា កម្ពុជាប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំឭកអំពីមហាវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ជនមានពិការភាព ស្រ្តីមេម៉ាយ និងកុមារកំព្រា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក