សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ស៊ុតមាន់ជាង ៨ពាន់គីឡូត្រូវបានកម្ទេចចោលក្រោយរកឃើញពុំមានអនុលោមភាព

ភ្នំពេញ៖ ស៊ុតមាន់ជាង ៨ពាន់គីឡូត្រូវបានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF (ក.ប.ប.) កម្ទេចចោលក្រោយរកឃើញពុំមានអនុលោមភាព។

បន្ទាប់ពីមានការចង្អុលបង្ហាញផ្ទាល់ពី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ផាន អូន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អគ្គយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរដែនដីធ្វើការកម្ទេចចោលទំនិញដែលជាស៊ុតមាន់ចំនួន ៨ ១៩០គីឡូក្រាមក្រោយរកឃើញថា ស៊ុតមាន់ទាំងអស់នោះពុំមានអនុលោមភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ ពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។

មន្រ្តីជំនាញ ក.ប.ប. បានឱ្យដឹងថា ភាពមិនអនុលោមទាំងអស់នេះគឺពិតជាធ្វើឱ្យមានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. ស្នើដល់ធុរកិច្ចជន និងប្រតិបត្តិករអាជីវកម្មទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី និងអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក