ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តំបន់មួយចំនួននៅកម្ពុជានឹងចុះត្រជាក់ មានអ័ព្ទ ខណៈក្រសួងធនធានទឹកណែនាំឱ្យស្លៀកសម្លៀកបំពាក់ខោអាវក្រាស់ៗ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ និងមានធាតុអាកាសត្រជាក់។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ ឱ្យដឹងថា ដោយឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនដែលគ្របដណ្តប់លើប្រទេសកម្ពុជាចុះថមថយ ជាមួយនឹងខ្យល់មូសុងឦសានបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅតំបន់វាលទំនាបនឹងមានសីតុណ្ហភាពអប្បបរមាពី២២ ដល់ ២៤អង្សា មានចុះអ័ព្ទពេលព្រឹកនៅតាមបណ្តាខេត្តជាប់ក្បែរនឹងជួរភ្នំដងរែក។

នៅឯតំបន់ខ្ពង់រាបមាន សីតុណ្ហភាពអប្បបរមាពី១៩ ដល់ ២២អង្សា ខណៈតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានចុះអ័ព្ទ ជាមួយនឹងធាតុអាកាសត្រជាក់នៅពេលព្រឹក។

ដោយឡែកនៅ តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពអប្បបរមាពី២៣ ដល់ ២៥អង្សា ហើយនៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ០,៥០-១,០០ម៉ែត្រ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់សាធារណជនថា រដូវរំហើយបានចូលមកដល់ជាមួយនឹងខ្យល់មូសុងឦសានបក់នាំមកនូវធាតុអាកាសត្រជាក់ហើយស្ងួតមកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងក្រើនរំលឹកដល់សារធារណជន ជាពិសេសក្មេងតូចៗ និងកងទ័ពរស់នៅនិងឈរជើងនៅតំបន់ខ្ពង់រាប ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះធាតុអាកាសត្រជាក់ដែលអាចបង្ករជាជំងឺដង្កាត់នានាជាយថាហេតុ ដោយប្រើសម្លៀកបំពាក់ខោអាវក្រាស់ៗ និងពាក់ម៉ាស់ជាប្រចាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក