ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា៖ ត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាប័ន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់

ភ្នំពេញ៖ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ទីផ្សារការងារនាពេលអនាគត នឹងអាចធ្វើឱ្យគម្លាតបន្ថែមទៀត ដូច្នេះត្រូវតែរួមគ្នាចាត់វិធានការដើម្បីធានាថា បរិយាប័ន្នការងារសម្រាប់ជនមានពិការភាពគឺជាកិច្ចការសំខាន់។

ថ្លែងក្នុងពិធីអបអរសាទរបញ្ចប់គម្រោងដោយជោគជ័យស្ដីពី “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព” នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ឯម ច័ន្ទមករា បញ្ជាក់ថា ទិន្នន័យការងាររបស់ជនមានពិការភាព គឺមានការពិបាកស្វែងរក ប៉ុន្តែតាមការប៉ាន់ស្មាន គឺអត្រាទីផ្សារការងាររបស់ជនមានពិការភាពគឺទាបជាងជនមិនពិការភាព។

តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានឱ្យដឹងថា នៅកម្ពុជា រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់អំពីការផ្តល់អាទិភាពសម្រាប់ជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងមានស្ថាប័នឯកជនជាច្រើនបាននិងកំពុងកើនឡើងនៃការទទួលស្គាល់អំពីពិការភាព ជាប្រភពនៃភាពចម្រុះ ទេពកោសល្យ និងការបង្កើតថ្មី។

ទន្ទឹមនេះ តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបញ្ចាក់ថា សម្រាប់ជនមានពិការភាព ការងារសមរម្យមានន័យថា ពួកគេអាចត្រូវបានផ្តល់សិទ្ធិអំណាចឱ្យដឹកនាំជីវិតប្រកបដោយឯករាជ្យ និងបានរួមចំណែកដល់សុខុមាលភាពនៃគ្រួសារ សហគមន៍ និងសង្គមទាំងមូល ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នបន្ថែមទៀត។

រដ្ឋលេខាធិការរូបនេះបានគូសបញ្ជាក់ថា នៅពេលអនាគតខាងមុន ប្រធានបទការងារសម្រាប់ជនមានពិការភាពនៅតែជានូវបញ្ហាប្រឈមសម្រាប់សង្គមទូទៅនៃពិភពការងារ ខណៈបញ្ហាប្រឈមទាំងនេះចាំបាច់ត្រូវរួមគ្នាដោះស្រាយមុនពេលកើតឡើង ដើម្បីធានាថា “មិនត្រូវទុកឱ្យនរណាម្នាក់នៅឯកការ” ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត រួមទាំងជនមានពិការភាពផងដែរ។

តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ថ្លែងថា៖ «ការធានាបាននូវអនាគតរួមនៃការងារ គឺជាផ្នែកមួយនៃរបៀបវារៈឆ្នាំ២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លើសពីនេះ មាត្រា២៧ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព បានទទួលស្គាល់សិទ្ធិជនមានពិការភាពក្នុងការធ្វើការងារដោយឈរលើ មូលដ្ឋានស្មើភាពជាមួយអ្នកដទៃ»

គួរឱ្យដឹងដែរថា ជនមានពិការភាព ត្រូវបានគេចាត់ទុកថា ជាក្រុមមួយក្នុងចំណោមក្រុមដែលទទួលបានការយកចិត្តទុកដាក់ជាក់លាក់នៅក្នុងរបៀបវារៈឆ្នាំ២០៣០ ហើយគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) បានកំណត់យ៉ាងច្បាស់អំពីផលប្រយោជន៍របស់ជនមានពិការភាព រួមទាំងក្នុងបរិបទនៃការងារសមរម្យ និងកំណើនសេដ្ឋកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក