ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះមហាក្សត្រ ផ្តល់នីតិសម្បទានយោបាយឡើងវិញចំពោះអតីតថ្នាក់ដឹកនាំ CNRP ២រូបទៀត ដែលជាប់បម្រាមតុលាការ

ភ្នំពេញ: នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា​ ឆ្នាំ២០២១ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ចំនួន ២រូប ទៀត ដែលជាប់បម្រាមតុលាការ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា។

អតីតថ្នាក់ដឹកនាំ CNRP ២រូបនេះ រួមមាន លោក ឃឹម ឡាគី អតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និង លោក ម៉ៅ សុផល អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ ដោយតុលាការកំពូល តាមរយៈ សាលដីកាមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

កន្លងមកនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន  ធ្លាប់បានប្រកាសរឹតបន្តឹងលើការស្នើសុំនីតិសម្បទា ធ្វើនយោបាយរបស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មួយចំនួនទៀតដែលជាប់បម្រាមតុលាការ ដោយសម្តេចបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សំណើរបស់អ្នកទាំងនោះ នឹងត្រូវទុកពេលពិចារណាមួយរយៈសិន។

អំឡុងពេលដែលមានការប្រកាសរឹតបន្តឹងនេះ សម្តេច តេជោ ហ៊ុន សែន ក៏បានបដិសេធ មិនស្នើសុំនីតិសម្បទា នយោបាយដល់ អតីតថ្នាក់ដឹកនាំ CNRP ដែលជាប់បម្រាមផងដែរ ដោយសារតែពួកគេមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមអំណាចសាលដីការរបស់តុលាការឡើយ។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៦រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី ទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោក វ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិតេយ្យ, ទី២១៖ លោក ឡុង គឹមឃន, ទី២២៖ លោកស្រី យង់ ផាន់ណេត, ទី២៣៖ លោក ប៉ុល ហំម ទី២៤៖ លោក ផាន់ ច័ន្ទសាក់, ទី២៥៖ លោក ឃឹម ឡាគី និងទី២៦៖ លោក ម៉ៅ សុផល ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក