ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោបកស្រាយករណីពេទ្យឯកជនយកតម្លៃធ្វើតេស្តរកមេរោគកូវីដ-១៩ថ្លៃ

(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការបកស្រាយចំពោះចម្ងល់របស់ប្រជាពលរដ្ឋម្នាក់ដែលបាន comment ក្នុងទំព័រហ្វេសបុករបស់សម្តេចអំពីករណីការធ្វើតេស្តរកមេរោគកូវីដ-១៩ នៅតាមពេទ្យឯកជនមានតម្លៃថ្លៃ ដោយសារតែពេទ្យឯកជនបានគិតបញ្ចូលទាំងថ្លៃសម្លៀកបំពាក់ពេទ្យពាក់ពេលធ្វើតេស្ត។ សម្តេចតេជោ បានណែនាំប្រជាពលរដ្ឋឱ្យទៅតេស្តរកមេរោគកូវីដ-១៩ នៅតាមទីតាំងដែលរដ្ឋរៀបចំ ប្រសិនបើការតេស្តនៅតាមឯកជនមានតម្លៃថ្លៃ។ ការឆ្លើយតបរបស់សម្តេចតេជោត្រូវបានធ្វើឡើងនៅល្ងាចនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចតេជោ បានបញ្ជាក់ទៅម្ចាស់គណនីហ្វេសប៊ុក «Bou Pheakdey» ថា «ខ្ញុំក៏បានសួររឿងនេះដែរ។ ចម្លើយត្រឡប់មកវិញ គឺផ្នែកឯកជនមិនមែនគិតតែឧបករណ៍ធ្វើតេស្តទេ គឺគិតទាំងតម្លៃខោអាវពេទ្យ ដែលពាក់សម្រាប់ធ្វើតេស្តផងដែរ។ ចម្លើយនេះសមហេតុផល ព្រោះពេលធ្វើតេស្តត្រូវពាក់ខោអាវពេទ្យ ដើម្បីការពារខ្លួនរបស់គ្រូពេទ្យ។ ប្រសិនយល់ថា ពេទ្យឯកជនថ្លៃ សូមទៅយកសំណាកនៅកន្លែងរដ្ឋរៀបចំ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក