កណ្តាល៖ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលមានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលអង្គភាពEAC news ទទួលបាន រាជរដ្ឋាភិបាលសម្រេចលុបឈ្មោះវរសេនីយ៍ឯក ទៀវ ម៉ារឌី ដែលជាមេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។
ក្នុងអនុក្រឹត្យលុបឈ្មោះនាយទាហានម្នាក់នោះ រាជរដ្ឋាភិបាលមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។ បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ដែលបញ្ជាក់មកEAC news វរសេនីយ៍ឯក ទៀវ ម៉ារឌី ត្រូវបានរាជរដ្ឋាភិបាលសម្រេចលុបឈ្មោះចេញពីក្របខណ្ឌ ដោយសារតែបុគ្គលរូបនោះប្រព្រឹត្តិខុសពីបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ៕