ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍ ១០ចំណុចដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យនៅកម្ពុជា២០២៤-២០២៨

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍ចំនួន ១០ចំណុចទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី «ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨» ជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលាសម្រាប់កិច្ចពិភាក្សាដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា។

អនុសាសន៍ទាំង១០នេះ ធ្វើឡើងក្នុងពេលដែល លោក ហេង សួរ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពី “ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨” នាថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

អនុសាសន៍ទាំង១០ចំណុចដែលរដ្ឋមន្រ្តីការងារលើកឡើងនោះរួមមាន ការកសាងជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធមកលើប្រសិទ្ធភាពការងាររបស់ប្រតិបត្តិកររបស់ក្រសួង, ការបង្កើតអនុឡោមភាពលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព (OSH) ការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ (ក្រុមប្រឹក្សាអាជ្ញាកណ្តាល) ការពង្រីកវិសាលភាពបេឡាសន្តិសុខសង្គម និងពលករទេសន្តរប្រវេសន៍។

ជាមួយគ្នានេះ ក៏មានការលុបបំបាត់ចោលទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ កាតព្វកិច្ចហ្វឹកហ្វឺនកូនជាងដើម្បីបង្កើនប្រសិទ្ធភាពសិក្ខាកាម ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅ ១,៥លាននាក់ ការលើកកម្ពស់យេនឌឺដល់កម្មករនិយោជិតជាស្ត្រីតាមគោលការណ៍សមធម៌ និងការពង្រឹងយន្តការត្រីភាគី។

លោក ហេង សួរ បានគូសបញ្ជាក់ថាអនុសាសន៍ ១០ចំណុចនឹងធ្វើឱ្យប្រសើរឡើងនៅវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្របទៅតាមគោលដៅរបស់រាជរដ្ឋាភិបាលដែលបានប្រកាសដាក់ចេញតាំងពីដើមអាណត្តិ។

រដ្ឋមន្រ្តីការងារបានរំពឹងថា ការពិភាក្សាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្តីពីការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងឈរលើពិភាក្សាដែលយកឧត្តមប្រយោជន៍របស់កម្មករនិយោជិតប្រមាណ ១០លាននាក់នៅកម្ពុជាជាមូលដ្ឋានគ្រឹះសម្រាប់ធាតុចូលក្នុងផែនការថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក