ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ កង តារាវិឆៃ ដែលបាញ់បោះសេរីជាង ២០០គ្រាប់នៅភ្នំគិរីរម្យ

កំពង់ស្ពឺ៖ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលកំពុងគេចខ្លួន និងជាអ្នកបាញ់បោះជាង ២០០គ្រាប់នៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈអ្នកពាក់ព័ន្ធចំនួន ៤នាក់ បានចូលខ្លួនទៅសារភាព។

យោងតាមដីការបស់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក សេង រិទ្ធី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដីកាបង្គាប់ចាប់ខ្លួនឱ្យដឹងទៀតថា ជនត្រូវចោទត្រូវបានចោទប្រកាន់ចំពោះបទល្មើសព្រហ្មទណ្ឌមជ្ឈិម ឬឧក្រិដ្ឋ ដែលច្បាប់អនុញ្ញាតឱ្យផ្ដន្ទាទោសដាក់ពន្ធនាគារ។ ជាងនេះទៀត បន្ទាប់ពីបានប្រព្រឹត្តបទល្មើស ជនត្រូវចោទបានរត់គេចខ្លួន និងមិនដឹងជារស់នៅទីណា។ ដើម្បីឱ្យកិច្ចស៊ើបសួរអាចប្រព្រឹត្តទៅបានពេញលេញគប្បីបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទខាងលើ ស្របតាម យោបល់របស់តំណាងអយ្យការ ។

គួរឱ្យដឹងដែរថា ជនសង្ស័យ ចំនួន ៤រូប រួមមាន ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ ៤០ឆ្នាំ ឈ្មោះ ប៊ិន កាលុច ភេទប្រុស អាយុ ៣៤ឆ្នាំ និងឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ ៣២ឆ្នាំ បានចូលមក សារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ និងបក្ខពួកកំពុងខ្លួន។

ដោយមានមូលដ្ឋានគ្រប់គ្រាន់ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យទាំង៥ខាងលើ និងបក្ខពួកពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ជូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក