ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហព័ន្ធសន្តិភាពសកល ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ក្នុងបេសកកម្មកសាងសុខសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) រួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរនៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក។

កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរនេះធ្វើឡើងនៅក្នុងឱកាសប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយប្រធានសហព័ន្ធសន្តិភាពសកល (UPF) លោក Charles S. Yang បានចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាពកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងការកោតសរសើរចំពោះបេសកកម្មដ៏ល្អរបស់អង្គការ UPF នៅក្នុងការស្វែងរកសន្តិភាពជូនតំបន់និងសកលោក។

ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមនិងគំាទ្របេសកកម្មនេះជានិច្ច នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ហើយបានបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ ដែលពោរពេញដោយសមត្ថភាពនិងថាមពល។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា UPF ក៏មានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ។ ដូច្នេះនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPF គួរស្វែងរកលទ្ធភាពកាន់តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានចូលរួមជាមួយវេទិកាអន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាពនិងកិច្ចសន្ទនាដូចជា AIPA APPF APF ASEP ជាដើម ។

ប្រធានសហព័ន្ធសន្តិភាពសកល (UPF) លោក Charles S. Yang បានសម្តែងការអបអរសាទចំពោះជោគជ័យរបស់កម្ពុជា ដែលបានរៀបចំការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌បំផុត កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក ដោយនៅក្នុងនោះ UPF បានចូលរួមសង្កេតការណ៍ដោយផ្ទាល់ផងដែរ។

លោកបានគូសបញ្ជាក់ថា UPF ទាំងមូលមានជំនឿជឿជាក់ថាក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទាំងរដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិនិងប្រជាជន។

លោក Charles S. Yang បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាពីលទ្ធផលជាច្រើន នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ UPF នៅកម្ពុជា នៅក្នុងនោះ គណៈប្រតិភូបានទស្សនកិច្ចវិមានឈ្នះឈ្នះផងដែរ។ លោកក៏លើកឡើងពីគម្រោងរៀបចំសន្និសីទមួយចំនួនរបស់ UPF ដើម្បីសន្តិភាព នាពេលមុខ និងស្នើសូមរដ្ឋសភាកម្ពុជាគំាទ្រ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ជាមេរៀនសំខាន់មួយ ដែលពិភពលោក ត្រូវរៀនសូត្រនៅក្នុងការបញ្ចប់សង្រ្គាមនិងកសាងសន្តិភាព។ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន ដែលតែងតែបានគំាទ្រដល់បេសកកម្មរបស់ UPF។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជម្រាបជូន គណៈប្រតិភូបន្ថែមថា ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា បានចាត់ទុកសុខសន្តិភាពជាអាទិភាព ដែលត្រូវលើកកម្ពស់ និងការពារជានិច្ច។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ទៀតថា គោលការណ៍គ្រឹះនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការធានាថែររក្សាសុខសន្តិភាព និងការលើកកម្ពស់ជីវភាពពលរដ្ឋ ឱ្យសម្រេចបាននូវផែនការអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះសម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់គណៈប្រតិភូជួយចូលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជួយទាក់ទាញអ្នកទេសចរនិងអ្នកវិនិយោគ ជួយដល់ការបណ្តុះបណ្តាលនិងផ្តល់ជាសម្ភារៈនៅក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដើម្បីបម្រើសេវាជូនតំណាងរាស្រ្តកាន់តែមានប្រសិទ្ធភាព ព្រមទំាងការកសាងលើកកម្ពស់សមត្ថភាពនិងភាពអង់អាចដល់ស្រ្តីផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក