ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតីអំពាវនាវដល់បេក្ខជនដែលប្រឡងជាប់ហើយ ត្រូវបំពេញភារកិច្ចដោយបេះដូងដើម្បីជួយកសិករ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យ បេក្ខជនទាំងអស់ដែលបានប្រលងជាប់ក្របខណ្ឌហើយ ត្រូវបំពេញភារកិច្ចដោយបេះដូងទាំងមូលដើម្បីជួយកសិករ ហើយត្រូវចុះបំពេញការងារនៅមូលដ្ឋាន មិនមែនមានតែឈ្មោះគ្មានវត្តមាននៅមូលដ្ឋានដើម្បីជួយដោះស្រាយបញ្ហាដល់ប្រជាកសិករនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងដូចនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលថ្មី នាថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតីថ្លែងថា៖«ខ្ញុំអំពាវនាវឱ្យបងប្អូនទាំងអស់ដែលដាក់ពាក្យ ដល់បេក្ខជនទាំងអស់ ដែលប្រឡងជាប់ហើយ ទទួលបានហើយសូមបំពេញភារកិច្ចដោយបេះដូងទាំងមូលដើម្បីជួយកសិករ។ យើងយកក្របខណ្ឌមិនមែនដើម្បីតែយកប្រាក់ខែ បានក្របខណ្ឌទេ តែយើងយកដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ជាមួយប្រទេសជាតិយើង តាមរយៈការប្រឹងប្រែងយកជំនាញ និងជួយទៅដល់កសិកររបស់យើង និងកសិកម្មរបស់យើង»។

សម្តេចបានគូសបញ្ចាក់ទៀតថា មន្រ្តីដែលប្រឡងជាប់យកក្របខណ្ឌមិនមែនដើម្បីតែយកប្រាក់ខែ បានក្របខណ្ឌនោះទេ តែត្រូវចុះតាមមូលដ្ឋានធ្វើការជាមួយប្រជាពលរដ្ឋ តាមរយៈការប្រឹងប្រែងយកជំនាញ និងជួយទៅដល់កសិករ និងកសិកម្មកម្ពុជា៕

គួរឱ្យដឹងដែរថា រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងកសិកម្ម រៀបចំនីតិវិធីការប្រឡងជ្រើសរើសមន្ត្រីរាជការជំនាញកសិកម្មប្រមាណ១៦០០នាក់ ដើម្បីដាក់ពង្រាយបម្រើការនៅតាមឃុំ សង្កាត់នានា ដើម្បីជួយតម្រង់ផ្លូវកសិករធ្វើដំណាំឱ្យត្រឹមត្រូវតាមស្តង់ដា ធន់នឹងការប្រែប្រួលអាកាសធាតុ និងស្រួលងាយរកទីផ្សារនាំចេញដែលបានតម្លៃខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក