ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលដើរតួជាអ្នកចរចាដើម្បីបើកទីផ្សារផលិតផលខ្មែរទៅកាន់បរទេស

ភ្នំពេញ៖ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលដើរតួជាអ្នកចរចាដើម្បីបើកទីផ្សារទៅកាន់បរទេស ហើយរាជរដ្ឋាភិបាលជាអ្នកប្រឹក្សា និងជាអ្នកផ្តល់ការគាំទ្រផ្សេងៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញប្បទាន និងបច្ចេកទេសជាដើម។

សម្តេចធិបតីថ្លែងដូច្នេះថា៖ «ជាក់ស្តែងរាជរដ្ឋាភិបាលបានព្យាយាមយ៉ាងសកម្មក្នុងការចរចាជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីនាំចេញបន្តផលិតផលកម្មសិកម្មរបស់កម្ពុជា ដូចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌពហុភាគី»។

សម្តេចធិបធី បានលើកឡើងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យផលិតផលផ្សេងៗ និងផលិតផលកសិកម្មរបស់ខ្មែរមានទីផ្សារនៅក្រៅប្រទេស និងរកវិធីសាស្ត្រថ្មីៗដើម្បីទាក់ទាញអ្នកវិនិយោគផ្នែកកសិកម្មបរទេសមកកម្ពុជាផងដែរ។

សម្តេចធិបតី បានគូសបញ្ជាក់ថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលនៅក្នុងការផ្តល់ការគាំទ្រជាអ្នកសម្របសម្រួលតាមរយៈឥណទាន គឺធ្វើយ៉ាងណាមិនឱ្យប៉ះពាល់ស្មារតីការប្រកួតប្រជែងនៅលើទីផ្សារសេរីនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក