ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ស៊ា កូរ៉ាន់ ប្រឡូកផលិតវីដេអូខ្លីបខ្លីៗមួយប្រ៉ាវ ស្រាប់តែក្លាយជាតារា Influencer ប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ លោក ស៊ា កូរ៉ាន់គឺជាសហគ្រិនមួយរូបដែលកំពុងអង្រួនបេះដូងមហាជន ជាមួយនឹងមាតិកាវីដេអូខ្លីបខ្លីៗរបស់លោកទាក់ទងនឹងបច្ចេកវិទ្យាជាពិសេសគឺទូរសព្ទ និងថេប្លេតតែម្តង។

ភាពប៉ិនប្រសប់ ផ្គួបផ្សំនិងទេពកោសល្យ របស់លោក ស៊ា កូរ៉ាន់ ទាំងថ្វីមាត់ និងការរៀបចំផលិតនូវមាតិកាវីដេអូ ស្តីពីអាជីវកម្មប្រចាំថ្ងៃ ព៌ត៌មាន និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី។ ជាក់ស្តែង រាល់វីដេអូដែលលោក ស៊ា កូរ៉ាន់ បានបង្ហោះនៅលើ TikTok ដែលមានឈ្មោះថា Seakorann មានអ្នកចុចទស្សនារាប់លាននាក់ ដែលក្នុងនោះមានអ្នកចុចតាមដាន Followers ចំនួន 1.4M និង អ្នកចុចឡាច Likes ចំនួន 16.6M។


លោក ស៊ា កូរ៉ាន់ ម្ចាស់ហាងលក់ទូសព្ទដៃ និងថ្លេប្លេតគ្រប់ប្រភេទ បានទម្លាយនូវមូលហេតុដែលជម្រុញឲ្យលោកងាកមកផលិតមាតិកានៅលើបណ្តាញសង្គមថា ដោយសារលោកសម្លឹងឃើញនូវការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងមានបំណងចង់ចែករំលែកនូវអ្វីដែលថ្មី និងបច្ចេកវិទ្យាឈានមុខគេ ដល់បងប្អូនមហាជនឲ្យបានជ្រាបជាដំណឹង និងដើរឲ្យទាន់បច្ចេកវិទ្យាក្នុងសម័យឌីជីថល។

លោក ស៊ា កូរ៉ាន់បានបន្ថែមថា “ខ្ញុំស្រឡាញ់វិស័យបច្ចេកវិទ្យា ដូច្នេះខ្ញុំក៏សម្រេចចិត្តធ្វើតាមបេះដូងខ្លួនឯង ដោយចាប់អាជីពជា Content Creator ទាក់ទងនឹងវិស័យបច្ចេកវិទ្យា ហើយក៏មិននឹកស្មានថាផ្ទុះការគាំទ្រដល់ថ្នាក់ហ្នឹងដែរ។ ខ្ញុំសូមផ្តាំដល់បងប្អូនដែលមានចំណងចង់ក្លាយជាអ្នកផលិតមាតិកានៅលើបណ្តាញសង្គមគឺត្រូវសួរខ្លួនឯងសិនថាខ្លួនឯងមានដុងអ្វី ហើយស្រឡាញ់អ្វី នោះបងប្អូននឹងអាចធ្វើអស់ពីចិត្ត រហូតដល់សម្រេចគោលដៅជាក់ជាពុំខានឡើយ”។


សូមរំលឹកផងដែរថា លោក ស៊ា កូរ៉ាន់មិនត្រឹមតែជាContent Creator ដ៏ឆ្នើមប៉ុណ្ណោះទេ តែថែមទាំងមានសមត្ថភាពដឹកនាំអាជីវកម្មរបស់លោកជោគជ័យគួរឲ្យកត់សម្គាល់ រហូតផ្តល់ឱកាសការងារដល់កូនខ្មែររាប់រយនាក់ដែលរាប់ពីតាំងពី អ្នកដឹកជញ្ចូន បុគ្គលិកផ្នែកលក់ និងជាងជួសជុលទូរសព្ទនិងថេប្លេតគ្រប់ប្រភេទ។

ក្រៅពីនេះ លោក ស៊ា កូរ៉ាន់ ជាបុគ្គលដែលមានទឹកចិត្តសប្បុរស ដែលតែងតែចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រា ប្រជាជនក្រីក្រ និងមនុស្សចាស់ជរា តាមរយៈការឧបត្ថម្ភជាថវិកា ថ្នាំសង្កូវ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់នានា -ល-។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក