ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រី៖ ទោះជារវល់យ៉ាងណាគួរព្យាយាមចំណាយពេលវេលាជាមួយកូនៗអោយបានច្រើន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាឪពុកម្ដាយទោះជារវល់យ៉ាងណាគួរព្យាយាមចំណាយពេលវេលាជាមួយកូនៗដែលបានច្រើន។

សម្ដេចបានសរសេរដោយបង្ហោះអមជាមួយនឹងរូបសម្ដេចជាមួយនឹងកូនស្រីនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេច នារសៀលថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះដោយបានលើកឡើងថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ហើយកូនៗរបស់យើងម្នាក់ៗ ពួកគេក៏ធំលឿនដែរ... តែមួយភ្លែត ពួកគេនឹងរីកធំធាត់ទាំងរូបកាយ បញ្ញាញាណ ហើយឯករាជ្យភាពនិងការទទួលខុសត្រូវរបស់ពួកគេក៏កើនឡើងដែរ ជាពិសេសពេលដែលពួកគេត្រូវមានភាពម្ចាស់ការក្នុងការរស់នៅដោយខ្លួនឯង និងមានគ្រួសាររៀងៗខ្លួន។ ពេលនោះ ពេលវេលានៅជាមួយឪពុកម្តាយ ក៏មិនមានច្រើនដូចដែលកាលពីពួកគេនៅក្មេងដែរ»។

ដោយហេតុនេះហើយសម្ដេចបានជំរុញឪពុកម្ដាយគួរចម្លើយពេលវេលាឲ្យបានច្រើនជាមួយនឹងកូនៗរបស់ពួកគាត់។

សម្ដេចថា៖ «ហេតុដូច្នេះ ទោះជារវល់យ៉ាងណា គួរព្យាយាមចំណាយពេលវេលា ជាមួយកូនៗអោយបានច្រើន»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក