ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអធិការកិច្ចបញ្ជាក់ពីផែនការសំខាន់៤ របស់ក្រសួង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានលើកឡើងថា ក្រសួងមានផែនការសកម្មភាពចំនួន៤ រួមមាន ការពង្រឹងស្ថាប័ន ការបង្កើតមូលធនមនុស្ស ការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការធ្វើសុខដុមនីយកម្មនៅក្នុងក្រសួង។

លោកលើកឡើងបែបនេះក្នុងពេលទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាលោកស្រី Meloney C. Lindberg នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៥:០០នាទី នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអរគុណអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការកន្លងមកជាមួយក្រសួង ជាពិសេសជាមួយវិទ្យាស្ថានជាតិអធិការកិច្ច។

លោករដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ និងការទាក់ទាញវិនិយោគបរទេសបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរលោកបានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូនលោកស្រីតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះពី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច ក្នុងគោលដៅឆ្លើយតប និងស្របទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើការរីកម្រងក្រោមពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ដើម្បីឆ្លើយតបទៅនឹងភារកិច្ចចម្បងខាងលើដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងលោករដ្ឋមន្ត្រី បានបង្ហាញ ពីផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ចផងដែររួមមាន៖ ការពង្រឹងស្ថាប័ន ការបង្កើតមូលធនមនុស្ស ការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ និងការធ្វើសុខដុមនីយកម្មនៅក្នុងក្រសួង។

ជាការឆ្លើយតប លោកស្រីតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ជួបសម្តែង ការគួរសម និងរាយការណ៍អំពីគោលបំណង សកម្មភាព និងគម្រោងដែលអង្គការមូលនិធិអាស៊ីកំពុងអនុវត្ត។

ជំនួបទ្វេភាគីរវាងលោករដ្ឋមន្ត្រី និងលោកស្រីតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជាទទួលបានលទ្ធផលដោយ ភាគីទាំងពីរ ឯកភាពពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដោយចាត់តាំងក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសក្នុងពេលវេលា ដ៏ឆាប់ខាងមុខនេះ ហើយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានជាតិអធិការកិច្ច ដូចមានក្នុងពេលកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក