ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

UNDP បង្ហាញការពេញចិត្តលើវិស័យពិការភាពនៅកម្ពុជា ខណៈកម្ពុជាកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពថ្មី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ថាពេលនេះអគ្គលេខាធិការដ្ឋានកំពុងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០២៤-២០២៨ បន្ទាប់ពីផែនការចាស់បានបញ្ចប់ទៅដោយជោគជ័យ។

លោកថ្លែងបែបនេះក្នុងពេលដែលជួបជាមួយនឹងអ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) ប្រចាំកម្ពុជា លោកស្រី អាលីហ្សា ឆាកឃឺ (Ms. Alissar Chaker) នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច រាជធានីភ្នំពេញ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា លើកឡើងពីក្ដីបារម្ភ និងបានអរគុណដល់ UNDP ដែលបានជួយដល់អគ្គលេខាធិការដ្ឋានក្នុងការរៀបចំផែនការជាតិថ្មីនេះ។

លោកថា៖ «នេះជាការព្រួយបារម្ភមួយដែរ ព្រោះថាការកសាងផែនការយុទ្ធសាស្ត្រនីមួយៗមិនមែនជារឿងធម្មតាទេ។ ហើយខ្ញុំក៏បានអរគុណទៅដល់ UNDP ដែលបានជួយទៅដល់ផ្នែក consaltant»។

ជាមួយគ្នានេះលោកក៏បានជម្រាបទៅកាន់តំណាង UNDP ផងដែរពីការចង់ឲ្យមានការប្រគុំតន្ត្រីជនមានពិការភាពផងដែរសម្រាប់ទិវាជនមានពិការភាពនាពេលខាងមុខ។

លោកស្រី អាលីហ្សា ឆាកឃឺ ថាពេលនេះអង្គការរបស់លោកស្រីកំពុងត្រៀមនៅគម្រោងថវិកាសម្រាប់ឆ្នាំថ្មីដែលនឹងមានមួយផ្នែកជួយដល់វិស័យពិការភាពនៅកម្ពុជាផងដែរ។

ក្នុងអង្គប្រជុំនោះលោក ឯម ច័ន្ទមករា បានជម្រាបអង្គការដៃគូនេះផងដែរថា ក្រោមរដ្ឋបាលថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីសង្គមកិច្ច លោក ជា សុមេធី ការយកចិត្តទុកដាក់លើវិស័យពិការភាពគឺកាន់តែត្រូវបានយកចិត្តទុកដាក់ និងថានៅក្នុងទិវាជនមានពិការភាពថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ សម្ដេចនាយករដ្ឋមន្ត្រីនឹងអញ្ជើញជាអធិបតីក្នុងទិវានេះដោយផ្ទាល់ផងដែរ។

លោកអគ្គលេខាធិការក៏បានអរគុណដល់ UNDP ដែលបានជួយដល់វិស័យពិការភាពនៅកម្ពុជាតាំងពីដើមរៀងមក ជាមួយនិងកម្មវិធី ACCESS របស់អូស្ត្រាលី ខណៈលោកក៏ចង់បង្កើនកិច្ចសហការវិស័យពិការភាពកម្ពុជាជាមួយសហរដ្ឋអាមេរិកផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក