ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាវាទេសចរណ៍ ១គ្រឿង ផ្ទុកភ្ញៀវជាង ២ពាន់នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ព្រះសីហនុ៖ នាវាទេសចរណ៍ AIDA BELLA មានភ្ញៀវទេសចរណ៍សរុប ជាង២ពាន់នាក់ ចូលចតនៅ កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៣ នាវាឈ្មោះ AIDA BELLA ជានាវាសញ្ជាតិ អ៊ីតាលី មានប្រវែងបណ្តោយ ២៣០ម៉ែត្រ ទទឹងប្រវែង ៣២ម៉ែត្រ មានជម្រៅទឹកប្រវែង ៧,៣ម៉ែត្រ បានចូលចតក្នុងផែស្វយ័តច្រកទី១ ក្រុងព្រះសីហនុ មុនបន្តឆ្ពោះទៅកាន់ប្រទេសថៃ។

នាវាខាងលើនេះមានភ្ញៀវសរុបចំនួន ២ ០០៥នាក់ ស្រីមានចំនួន ១ ០៤៨នាក់ មាន ២៥សញ្ជាតិ និងមាននាវិកចំនួន ៦៣១នាក់ ស្រីចំនួន ១២២នាក់ មាន ២៧សញ្ជាតិ ខណៈសញ្ជាតិដែលមានចំនួនភ្ញៀវច្រើនជាងគេគឺសញ្ជាតិ អាឡឺម៉ង មានចំនួន ១ ៨៥៩នាក់។

យោងតាមក្រសួងព័ត៌មានឱ្យដឹងថា ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ Aida Bella ធ្វើដំណើរ ទស្សនកិច្ចនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សារលើ រមណីយដ្ឋានវប្បធម៌ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមក ក៏មាននាវាទេសចណ៍ របរទេសមួយគ្រឿងនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ១ ០០០នាក់ ចូលចតធ្វើទស្សន កិច្ចរយៈពេលពីរថ្ងៃនៅខេត្តព្រះសីហនុផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក