BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៨៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៩៣ករណី ខណៈអ្នកជំងឺ ៧៤២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨៥,៤៤៨នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៦៨៣នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨០,៣៩៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១២,៨៨២ករណី៕