ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បង្គាស្រស់មានចាក់ចាហួយជាង ២ពាន់គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដកហូតយកទៅកម្ទេចចោល

កណ្តាល៖ មន្រ្តីជំនាញនៃកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សាខាខេត្តកណ្តាល បានសហការជាមួយនគរបាលសេដ្ឋកិច្ចស្ទាក់បានរថយន្តដឹកគ្រឿងសមុទ្រម៉ាកទួរីសដែលផ្ទុកបង្គាស្រស់ចំនួន ១២៤កេស ដែលស្មើនឹង ២ ១៣០គីឡូក្រាម។

មន្រ្តីជំនាញបានរកឃើញសារធាតុគីមី Formolin និងមានចាក់ចាហួយ (CMC) នៅលើបង្គាស្រស់ជាង ២ពាន់គីឡូក្រាម ដែលសារធាតុគីមីទាំង២ នេះធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ និងខុសនឹងច្បាប់ដែលមានចែងជាធរមាន។

បង្គាស្រស់ទាំងអស់នោះ មន្រ្តីជំនាញបានដកហូតយកកម្ទេចចោលភ្លាមៗ និងពិន័យទៅតាមនីតិវិធីយ៉ាងធ្ងន់ធ្ងរផងដែរ។

សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក