ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ផ្អាកដំណើរតាមផ្លូវសមុទ្របណ្តោះអាសន្នរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ស្នើឱ្យផ្អាកដំណើរតាមផ្លូវសមុទ្របណ្តោះអាសន្នរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ ខណៈមានខ្យល់ខ្លាំង រលកធំៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់។

សារសំលេងរបស់ លោក គួច ចំរើន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា៖ «អ្នកមានភារកិច្ចនៅតាមទឹក និងផ្លូវសមុទ្រសូមយកចិត្តទុកដាក់ខ្ពស់ដោយផ្អែកទៅលើបញ្ហាអាកាសធាតុ ផ្អែកទៅលើខ្យល់ខ្លាំង រលកធំៗអាចនឹងបង្កឱ្យមានហានិភ័យ ក្នុងនាមរដ្ឋបាលខេត្ត ស្នើសុំឱ្យមានការផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន ទាំងទេសចរណ៍ ទាំងដឹកជញ្ជូន និងប្រជានេសាទ»។

ជាមួយគ្នានេះ លោក គួច ចំរើន ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅដល់សហគមន៍ ប្រជានេសាទ ដល់សមាគមន៍ទេសចរណ៍ និងសមាគមដឹកជញ្ជូនខាងផ្លូវទឹកគឺឱ្យផ្អាកការធ្វើដំណើរទៅក្នុងលំហសមុទ្រ ឬទៅតាមបណ្តាកោះជាបណ្តោះអាសន្នសិន នៅក្នុងស្ថានភាពដែលមានហានិភ័យនេះ រង់ចាំដល់ស្ថានភាពល្អប្រសើរទើបអនុញ្ញាតឱ្យដំណើរការសកម្មភាពជាប្រក្រតីឡើងវិញ។

អភិបាលខេត្តព្រះសីហនុក៏ស្នើឱ្យយកចិត្តទុកដាក់អនុវត្តភារកិច្ច អនុវត្ត និងផ្សព្វផ្សាយកិច្ចការនេះឱ្យបានទូលំទូលាយទៅដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរនៅក្នុងលំហសមុទ្រ។

គួរឱ្យដឹងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅ កម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៤ដល់២៦អង្សា និងសីតុណ្ហភាពអតិបរមាពី ២៨ ដល់៣០អង្សា ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៥-៧ម៉ែត្រ/វិនាទី ខណៈនៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ១,០០ ដល់២,០០ម៉ែត្រ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក