វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

តារា TikTok Nook Nook ទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងឆ្នាំ២០២៣ហើយមានការទស្សនាវីឌីអូរាប់លាន View នៅលើបណ្តាញសង្គម

ភ្នំពេញ៖ អ្នករាល់គ្នាបានស្គាល់ហើយថា Nook Nook រាល់វីដេអូរបស់លោក ដែលបង្ហោះនៅលើបណ្តាញសង្គម TikTok និង Facebook តែងតែទទួលបានការសរសើរ និងការគាំទ្រជាច្រើន ដោយសារតែមានមាតិកាមានប្រយោជន៍ សំណើចសប្បាយច្រើនដល់សង្គម បង្កប់នូវអត្ថន័យអប់រំ សម្រាប់ក្មេងជំនាន់ក្រោយផងដែរ ។

ជាក់ស្តែងហ្វេសប៊ុកផេករបស់ លោក Nook Nook ដែលមានឈ្មោះថា Nook Nook idol មានអ្នកតាមដានរហូតដល់ 409k និងតិកតុកមានអ្នកតាមដាន 889.1K និងអ្នកចុចឡាយវីដេអូរហូតដល់ទៅ 14.4M ឯណោះ។

លោក Nook Nook បានបន្ថែមថា «ខ្ញុំគ្រាន់តែធ្វើតាមបេះដូងខ្លួនឯង ធ្វើចេញពីចិត្ត ហើយចូលចិត្តចែករំលែកនូវមាតិកាដែលមានប្រយោជន៍ដល់សង្គមជាតិ និងអ្នកដែលកំពុងទស្សនាវីដេអូរបស់ខ្ញុំ។ ខ្ញុំពុំដែលប៉ងប្រាថ្នាចង់ល្បីអ្វីនោះទេ»។

ក្រៅពីនេះលោក Nook Nook គឺជាមនុស្សដែលចូលចិត្តចែករំលែកនូវក្ដីស្រលាញ់ នឹងការរាប់អាន និងសារលើកទឹកចិត្តដល់មហាជនតាមរយៈការបង្កើតនូវមាតិការអប់រំ មានខ្លឹមសារ មានប្រយោជន៍ដល់អ្នកទស្សនា សម្រាប់ការយកទៅអនុវត្តន៍តាម ឬត្រិះរិះពិចារណា។ មិនត្រឹមតែប៉ុណ្ណោះលោក Nook Nook ក៏បានបរិច្ចាគនូវថវិកា ផ្ទាល់ខ្លួន ជួយដល់កុមារកំព្រា និង មនុស្សចាស់ជរាផងដែរ៕

មិនសរសើរមិនបាន Content គាត់នីមួយៗ មិនត្រឹមផ្ដល់សំណើចដល់អ្នកទស្សនា ហើយបានជួយមួយផ្នែកទៅលើហិរញវត្តុរបស់លោកតាលោកយាយអ៊ុំពូមីងដែលក្រខ្សត់ ខ្វះខាត ប្រកបរបរនៅតាមផ្លូវ(ចល័ត) បើទោះគាត់ទទួលបានប្រយោជន៍ពីContent ហ្វេសប៊ុកវិញក្ដី (ដូចគេថាធ្វើបុណ្យបានបុណ្យ) ។

ហើយមិនត្រឹមតែប៉ុណ្ណោះបានបង្ហាញអោយអ្នកនៅលើបណ្ដាញសង្គម ជាពិសេសយុវវ័យជំនាន់ក្រោយឲ្យដឹងថា ប្រាក់កាក់១០០៛ ២០០៛ វាមានន័យណាស់សម្រាប់ពួកគាត់ដែលអត់ ពួកគាត់អត់មានពេល Stress ឬក៏Anxiety អ្វីទេ តែផ្ទុយទៅវិញពួកគាត់ស្គាល់តែពាក្យ «ខំដើម្បីរស់»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក