ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី៖ គោលការណ៍ជ្រុលនិយមទាំងក្នុងសាសនា ឬនយោបាយត្រូវលុបបំបាត់ឱ្យអស់ ព្រោះជាហេតុធ្វើឱ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា គោលការណ៍ជ្រុលនិយមមិនថានៅក្នុងសាសនាឬនយោបាយត្រូវលុបបំបាត់និងបំផ្លាញចោលឱ្យអស់ ព្រោះជាហេតុធ្វើឱ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ និងជាកត្តាបំផ្លាញនូវសុខសន្តិភាព សេរីភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះនាឱកាសអញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក)នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតីបានឱ្យដឹងថា អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ការប្រកាន់ ការរើសអើង ការលាបពណ៌គ្នា ការឱ្យស្អប់សញ្ជាតិ ឬសាសនា ដែលជាកត្តាដែលធ្វើឱ្យមនុស្ស ឈានទៅដល់ការស្អប់គ្នា ខណៈប្រសិនជាមានភាពកក់ក្តៅ ការយោគយល់គ្នា ការស្រលាញ់គ្នា រក្សានូវសុខដុមនីយកម្ម ប្រកាន់នូវជំហរកណ្តាល ការគោរពគ្នាទៅវិញទៅមក នេះហើយជាមូលដ្ឋានគ្រឺះនៃការគោរពគ្នា ការយោគយល់គ្នា ការទុកចិត្តគ្នា ដែលអាចឱ្យគ្រប់គ្នារក្សានូវសុខសន្តិភាពបាន។

សម្តេចធិបតីគូសបញ្ជាល់ថា រាជរដ្ឋាភិបាលនៃអាណត្តិទី៧នេះនឹងបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង៤០ឆ្នាំជាងនេះបានបន្ត គឺការគោរពប្រតិបត្តិ ការជំរុញនិងបើកសិទ្ធិសេរីភាព ព្រមទាំងធានានូវសិទ្ធិសេរីភាពគ្រប់សាសនាទាំងអស់ ដែលជាធាតុសំខាន់ដើម្បីថែរក្សានូវសុខដុមនីយកម្មសាសនា។

សម្តេចធិបតីថ្លែងថា៖«ការគោរពប្រតិបត្តិ ការជំរុញនិងបើកសិទ្ធិសេរីភាព និងការធានានូវសិទ្ធិសេរីភាពសាសនា គ្រប់សាសនាទាំងអស់ និងការព្យាយាម ដើម្បីថែរក្សានូវសុខដុមនីយកម្មសាសនាដែលជាធាតុមួយសំខាន់ នៅក្នុងការថែរក្សានូវសុខសន្តិភាព និងលុបបំបាត់ឱ្យអស់នូវគោលនយោបាយ ឬទស្សនៈជ្រុលនិយមណាមួយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណតិ្តទី៧នេះ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក