ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្នាក់ដឹកនាំជប៉ុនភ្ញាក់ផ្អើលចំពោះភាពរីកចំរើនដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ អតីតឯកអគ្គរាជទូតជប៉ុន លោក ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ (Shihohara Katsuhiro) មានប្រសាសន៍សំដែងនូវការភ្ញាក់ផ្អើលចំពោះភាពរីកចំរើនដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងបន្តក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

លោក ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ ថ្លែងដូចនេះក្នុងឱកាសរូបលោក និង ប្រធានតំណាងមូលនិធិគាំ្រទការអប់រំអន្តរជាតិកម្ពុជា លោក កាណៃ អាត់ស៊ូស៊ី ចូលជួបសំដែងការគួរសមជាមួយប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមាន៧មករា។

ក្នុងជំនួបនេះដែរ លោក កាណៃ អាត់ស៊ូស៊ី ក៏មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា រូបលោកធ្លាប់បានជួយកម្ពុជាលើបញ្ហាភ្នែកជូនប្រជាជនកម្ពុជា រយៈពេលជាង ៣០ឆ្នាំមកហើយ ក្នុងនោះរួមទាំងបានជួយពិនិត្យព្យាបាល និងផលិតកែវភ្នែកជូនសម្តេចតេជោផងដែរ។

លោកវេជ្ជបណ្ឌិតបន្តថា រូបលោកខកខានមកកាន់កម្ពុជារយៈពេល ១៣ឆ្នាំមកហើយ មកដល់ពេលនេះរូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចំរើនយ៉ាងឆាប់រហ័ស និងមានភាពអស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តមកក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ទន្ទឹមនោះ សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងពីរ ដែលបានចូលរួមសហការជាមួយសម្តេចកាលពីពេលកន្លងមក ពិសេសការចូលរួមសហការលើបញ្ហាភ្នែករបស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី នៅកម្ពុជា ក្នុងនោះរួមទាំងបញ្ហាផ្នែករបស់សម្តេចផ្ទាល់ មានភាពល្អប្រសើរបំផុត។

សម្តេចតេជោក៏បានបញ្ជាក់ពីគោលបំណងនៃការអញ្ជើញទៅប្រទេសជប៉ុន នៅពេលខាងមុខ ដើម្បីពិនិត្យសុខភាពភ្នែករបស់សម្តេចផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក