ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីការងារជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា។

លោក ហេង សួរ លើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារ និងសំដែងការគួរសមជាមួយ ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Tassilo BRINZER នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីការងារបានលើកឡើងពីកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសំដៅបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើងក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាសនៃការវិនិយោគដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងជាលំដាប់ និងការទាក់ទាញវិនិយោគថ្មីបន្ថែមទៀតជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប។

ទន្ទឹមនេះ លោក ហេង សួរ ក៏បានសង្កត់ធ្ងន់លើការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកក្នុងរោងចក្រ សហគ្រាស និងការហ្វឹកហ្វឺនកូនជាងដែលជាចំណុចគន្លឹះនៃការបង្កើនផលិតភាពការងារខ្ពស់ដែលអ្នកវិនិយោគចង់បាន។

ជាមួយគ្នានេះ លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) បានគាំទ្រនូវសំណើររបស់រដ្ឋមន្រ្តីការងារកម្ពុជា និងបានលើកឡើងថានេះជាតួនាទីចម្បងរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីបង្ហាញដល់អ្នកវិនិយោគរបស់អឺរ៉ុបដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ងាកមកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។ សម្រាប់ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបរូបនេះ បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌការងារនៅកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ភាគីទាំងពីរ មានសុទ្ធិដ្ឋិនិយមខ្ពស់ចំពោះកិច្ចសហការបន្តបន្ទាប់ទៀតដើម្បីជំរុញឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀតក្នុងគោលបំណងធ្វើឱ្យកម្ពុជាមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ការវិនិយោគ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក