ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាសមាសដែលមានអាយុកាលជាង ២០០០ឆ្នាំ ត្រូវបានដាក់បង្ហាញនៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន

ភ្នំពេញ៖ កាសមានដែលមានអាយុកាលជាង ២០០០ឆ្នាំត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន សម្រាប់ប្រជាពលរដ្ឋខ្មែរស្វែងយល់អំពីតួនាទីរូបិយវត្ថុ ជាប្រភពនៃតម្លៃតំណាងឱ្យអំណាច ភាពរុងរឿងរបស់ប្រទេសកម្ពុជាកាលពីសម័យបុរាណ។ នេះបើយោងទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

សារមន្ទីរព្រះស្រីឦសានវរ្ម័ន បានឱ្យដឹងថាកាសមាននេះបានរំលឺកដល់ព្រះបាទឦសានវរ្ម័នទី១ ព្រះមហាក្សត្រនៃសម័យចេនឡា ដែលកាសនេះអាចជាកាសមេដាយ មិនមែនប្រើប្រាស់ក្នុងពាណិជ្ជកម្មទេ ប៉ុន្តែអាចតំណាងឱ្យរាជធានីឦសានបុរៈ និងបានរំលឹកដល់ការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរដែលបានពង្រីកទឹកដីកាលពីសម័យនោះដែលបានវាយដណ្តើមយកអង្គរបុរី និងហ្វូណនរហូតដល់ដីសណ្តទន្លេមេគង្គ និងបង្កើតបានរាជធានីឦសានបុរៈ ដែលមានសំណង់សេសសល់នៅទីក្រុងនោះឋិតនៅ ភាគខាងជើងខេត្តកំពង់ធំនាពេលបច្ចុប្បន្ន។

ប្រភពដដែលបានឱ្យដឹងទៀតថា ការផលិតកាសនេះជាសញ្ញានៃការផលិតកាសដែលមានភាពជឿនលឿនដែលមិនធ្លាប់មានក្នុងសម័យកាលនោះ ហើយការចរឹកអក្សរនៅលើកាស បង្ហាញពីទង្វើដ៏អង់អាចនៃអធិបតេយ្យភាព។

សហប្រធានសារមន្ទីរព្រះស្រីឦសានវរ្ម័ន លោក ប្លេស គីលីយ៉ង់ បានផ្តល់បទសម្ភាស៍ដល់ភ្នាក់ងារសារព័ត៌មានកម្ពុជា ដោយលោកបានលើកឡើងថា រូបិយវត្ថុដែលបានដាក់បង្ហាញនៅក្នុងសារមន្ទីរព្រះស្រីឦសានវរ្ម័ន គឺមានកាសមេដាយមាសដែលបោះផ្សាយដោយព្រះស្រីឦសានវរ្ម័ន ដែលជាព្រះនៃសម័យចេនឡា ដូចនេះទើបសារមន្ទីរនេះត្រូវបានដាក់ឈ្មោះថា «សារមន្ទីរព្រះស្រីឦសានវរ្ម័ន»។

លោកបានឱ្យដឹងទៀតថា កាសមេដាយមាសនេះមានអាយុកាលច្រើនជាងគេ និងជាកាសមេដាយមុនដំបូងបង្អស់ដែរគេបានរកឃើញ មានអំឡុងនៃដើមសតវត្សទី៧នាសម័យចេនឡា។ ដោយឡែកក្នុងសារមន្ទីរក៏មានកាសដែលមានអាយុកាលចាស់ជាងនេះទៀតដែរ ប៉ុន្តែកាសនោះមិនមែនជាកាសរបស់ខ្មែរ គឺជាដែលបានធ្វើចរាចរណ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គួរឱ្យដឹងដែរថាសារមន្ទីររូបិយវត្ថុស្រីឦសានវរ្ម័ន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដោយយកឈ្មោះតាមព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម ឦសានវរ្ម័ន ដែលទ្រង់ត្រូវបានចាត់ទុកជាព្រះមហាក្សត្រខ្មែរដេលបានបង្កើតកាសមាសមេដាយដំបូងគេបង្អសើនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលកាសមាសសម័យនោះមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា គឺនៅក្នុងសារមន្ទីរនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក