ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាបានប្រជុំអនុម័តនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទៅលើសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ ដែលបើកផ្លូវឲ្យរដ្ឋាភិបាលអាចចាយលុយប្រមាណជិត ១ម៉ឺនលានដុល្លានៅឆ្នាំក្រោយ។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានគោលបំណងសំខាន់ៗ បន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ជំរុញការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រាក់ឧបត្ថម្ភមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងកម្រិតសមស្រប ដោយផ្អែកលើសមិទ្ធកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន និងគុណភាពនៃការផ្តល់សេវាសាធារណៈជាដើម។

អង្គប្រជុំរដ្ឋសភាបាននិងកំពុងធ្វើការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ខាងលើម្តងមួយៗ។ នៅក្នុងការពិភាក្សាអនុម័តរបៀបវារៈខាងលើនេះ សមាជិកសមាជិការដ្ឋសភា បានលើកឡើងនូវសំណួរ និងចម្ងល់នានា ហើយមានការបកស្រាយ ឆ្លើយពន្យល់ពីតំណាងរាជរដ្ឋាភិបាល ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់ ស្របតាមនីតិវិធី ទើបឈានដល់ការអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់នីមួយៗ។

គួរឱ្យដឹងផងដែរថាសេចក្ដីព្រាងច្បាប់ស្ដីពីការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅ និងត្រូវឆ្លងមកកាន់រដ្ឋសភាជាតិបន្ត។ ក្នុងឆ្នាំ២០២៤កម្ពុជាមានគម្រោងចំណាយប្រមាណ ៣៧ ១១០ ៤០៤លានរៀល ដែលមានស្មើនឹងជាង ៩ ២៧៧លានដុល្លារអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក