ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆ្នាំ២០២៤ ជាឆ្នាំនៃការរស់ឡើងវិញនៃវិស័យទេសចរណ៍

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាឆ្នាំ២០២៤ ត្រូវតែជាឆ្នាំនៃការរស់ឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី នៅក្នុងទឹកដីនៃខេត្តសៀមរាប ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលបានរៀបចំគោលនយោបាយជាច្រើនដើម្បីជួយទៅដល់វិស័យឯកជនផ្នែកទេសចរណ៍នៅក្នុងខេត្តសៀមរាបជាពិសេសទាក់ទងនឹងការប្រើប្រាស់អគ្គិសនី។

ជាមួយគ្នានេះក៏នឹងរៀបចំឲ្យមានគោលនយោបាយផ្សេងៗទាក់ទងទៅនឹងការទទួលស្វាគមន៍អ្នកទេសចរណ៍ពីប្រទេសជិតខាង និងរៀបចំឲ្យមានកម្មវិធីសប្បាយៗជាច្រើននៅក្នុងខេត្តសៀមរាបដើម្បីទាក់ទាញអ្នកទេសចរណ៍ផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក