សៀមរាប៖ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យប្រើប្រាស់បច្ចេកវិទ្យាសម្រាប់នគរបាលនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ឲ្យបានលឿនដើម្បីសម្រួលទៅដល់ភ្ញៀវទេសចរណ៍ដែលបានមកលេងកម្ពុជា។
ការធ្វើបែបនេះគឺតម្រូវឲ្យមានការបំពេញបែបបទជាលក្ខណៈអេឡិចត្រូនិចទាំងអស់ ទៅដល់ភ្ញៀវទេសចរណ៍ដែលជាការសម្រួលការចំណាយពេលវេលាច្រើន
សម្ដេចថាយ៉ាងយូរត្រឹមចុងឆ្នាំ២០២៣ នេះ ការប្រើប្រាស់អេឡិចត្រូនិចសម្រាប់បំពេញបែបបទ និងឯកសារនិងត្រូវបានដាក់ឲ្យប្រើប្រាស់ហើយ។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនៅក្នុងទឹកដីខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕