ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញឲ្យមានការរៀបចំព្រលានយន្តហោះសៀមរាប-អង្គរឲ្យក្លាយជាកន្លែងបដិសណ្ឋាកិច្ចដ៏ល្អ

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យមានការគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ធ្វើយ៉ាងណាឲ្យក្លាយទៅជាកន្លែងទទួលបដិសណ្ឋារកិច្ចដ៏ល្អមួយ។

សម្ដេចថ្លែងនៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនៅក្នុងទឹកដីខេត្តសៀមរាប ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការសម្រេចបាននូវសមិទ្ធផលព្រលានយន្តហោះគឺជារឿងមួយហើយ តែបច្ចុប្បន្នព្រលានយន្តហោះបៅជុំវិញពិភពលោកគឺបានក្លាយទៅជាទីតាំងមួយដែលរៀបចំទទួលបដិសណ្ឋារកិច្ចទៅដល់ភ្ញៀវទេសចរណ៍ដែលធ្វើឲ្យពួកគេទទួលបានអនុស្សាវរីយ៍ដ៏ល្អជាដំបូង។

អាស្រ័យដូចនេះហើយទើបសម្ដេចជំរុញឲ្យមានការរៀបចំធ្វើយ៉ាងណាឲ្យមានការគ្រប់គ្រងធ្វើបដិសណ្ឋារកិច្ចឲ្យបានល្អសម្រាប់ភ្ញៀវទេសចរណ៍ពេលដែលឈានចូលមកដល់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក