លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រដ្ឋមន្រ្តីការងារចង់ឃើញជ័យលាភីសហគ្រិនថ្នាក់ជាតិរបស់កម្ពុជាឈានជើងប្រកួតដល់កម្រិតតំបន់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ចង់ឃើញជ័យលាភីប្រកួតប្រជែងក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិរបស់កម្ពុជា អាចពង្រីកវិសាលភាពប្រកួតប្រជែងរបស់ខ្លួនដល់កម្រិតតំបន់។

លោក ហេង សួរ ថ្លែងដូចនេះឱកាសអញ្ជើញបិទការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

រដ្ឋមន្រ្តីការងារបានគូសបញ្ជាក់ថា៖ «ខ្ញុំចង់ឱ្យកម្មវិធីសហគ្រិននេះធំជាងមុន និងមានការប្រកួតប្រជែងដល់កម្រិតថ្នាក់តំបន់ ហើយព្រឹត្តិការណ៍នៃការប្រកួតប្រជែងនេះ ត្រូវបានសង្គម និងរាជរដ្ឋាភិបាលទទួលស្គាល់»

លោកបានបញ្ជាក់ដែរថា ការឈានឡើដល់កម្រិតអន្តរជាតិ គឺជាការបង្ហាញពីសក្តានុពលនៃសហគ្រិនកម្ពុជាក្នុងកម្រិតតំបន់ដែលជាការពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែមព្រោះសហគ្រិនកម្ពុជាក៏មានសមត្ថភាពគួរឱ្យកត់សម្គាល់ផងដែរ។

ទន្ទឹមនោះ លោក ហេង សួរ លើកឡើងថា ការបង្កើនទំហំនៃការផ្តល់ពានរង្វាន់ដល់ជ័យលាភី ក៏ជាចំណុចដែលនឹងបង្កើនការទាក់ទាញបេក្ខភាពចូលរួមការប្រកួតប្រជែង។

គួរឱ្យដឹងដែរថា ការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ នេះ មានជ័យលាភីចំនួន ៤រូប ដែលមានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក