ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សត្វផ្សោតវ័យ ៧ឆ្នាំមួយក្បាល ស្លាប់ដោយសារឧបករណ៍ឆក់ នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ សត្វផ្សោតវ័យជំទង់ អាយុប្រមាណ ៧ឆ្នាំ មួយក្បាល ស្លាប់ដោយសារឧបករណ៍ឆក់ នៅខេត្តស្ទឹងត្រែង។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសត្វផ្សោត ១ក្បាល វ័យជំទង់ អាយុប្រមាណ ៧ឆ្នាំ ភេទឈ្មោល ប្រវែង ១,៩៤ម៉ែត្រ ទម្ងន់ ៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជ្រើម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយ ឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។

គួរឱ្យដឹងដែរថា ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន ៨ក្បាល និង ស្លាប់ ៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់ ២ក្បាល និងស្លាប់ដោយចាស់ជរា ១ក្បាល ។

រដ្ឋបាលជលផលបញ្ជាក់ថានឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។

ជាមួយគ្នានេះ រដ្ឋបាលជលផលក៏អំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី ដោយរដ្ឋបាលជលផលនឹងផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក