ភ្នំពេញ÷ នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពុំមានការអនុញ្ញាតឲ្យជនបរទេសអាចទិញផ្ទះជាន់ផ្ទាល់ដី ឬដីនៅក្នុងប្រទេសកម្ពុជានោះទេ។
សម្ដេចថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានភ្ជាប់កោះនរា ទៅកោះពេជ្រនារសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕