ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការអភិវឌ្ឍន៍គឺមានចក្ខុវិស័យក្នុងការផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋជាចំបង។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានភ្ជាប់កោះនរាទៅកោះពេជ្រនារសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថារដ្ឋាភិបាលបានគិតគូរជាខ្លាំងចំពោះការអភិវឌ្ឍន៍ដែលមានគោលដៅក្នុងការផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋជាចម្បង។ សម្ដេចបន្ថែមថាការអភិវឌ្ឍន៍កោះនរា គឺជាជោគជ័យមួយដែលបានធ្វើឲ្យកោះនេះលេចជារូបរាងកោះឡើងវិញបន្ទាប់ពីបានលិចចូលទៅក្នុងទន្លេអស់ប៉ុន្មាន ១៥ឆ្នាំរួចមកហើយនោះ។
សម្ដេចអធិបតីបានលើកឡើងថាការអភិវឌ្ឍកោះនរានេះបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជាជាពិសេសដល់អាជីវកម្មសំណង់ផងដែរ។
ម្ដេចថាទៅថ្ងៃខាងមុខទៀតតំបន់នេះនឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍ដែលមានហេដ្ឋារចនាសម្ព័ន្ធ កន្លែងធ្វើការ និងផ្ដល់ប្រយោជន៍ទៅដល់ពលរដ្ឋជាច្រើនដែលអាចមកធ្វើអាជីវកម្មនៅក្នុងតំបន់នេះ។
សម្ដេចថា៖ «បន្តិចទៀតអ្នកធ្វើការនៅទីនេះរាប់ពាន់រាប់ម៉ឺននាក់និងទទួលផល»។
សម្ដេចជំរុញទៅដល់ក្រុមហ៊ុនក្នុងការធ្វើយ៉ាងណាផ្ដល់ផលឲ្យបានច្រើនបំផុតទៅដល់ប្រជាពលរដ្ឋដែលអាចទទួលផលបាននៅក្នុងតំបន់កោះនរានេះផងដែរ៕