ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សុខចិត្តសម្លាប់មិត្តភក្តិប្លន់យកម៉ូតូ ដោយសារខ្វះលុយដណ្តឹងប្រពន្ធ

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព យកកាំបិតចុងស្រួចចាក់សម្លាប់ប្លន់យកម៉ូតូ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលក្រុងឧដុង្គម៉ែជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសពដេកផ្កាប់មុខ នៅក្នុងទឹកថ្លុកខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរា រ៉ាយ ភូមិស្រះកៃវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានកំណត់បានអត្តសញ្ញាណសពជនរងគ្រោះ មានឈ្មោះ ណយ ចាន់ណៃ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ តាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត សពជនរងគ្រោះមានស្លាកស្នាមអារ កពីមុខជិតដាច់ ស្នាមចាក់គល់ក១កាំបិត, ឆ្អឹងជំនីរធ្វេង៥កាំបិត, កំភួនដៃឆ្វេង១កាំបិត និងខ្នងដៃឆ្វេង១កាំបិត។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ រកឃើញវត្ថុតាងបន្សល់កន្លែងកើតហេតុមាន កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ និងស្រាបៀកម្ពុជា៦កំប៉ុង។ ជាមួយគ្នានោះ តាមការបំភ្លឺពីម្តាយជនរងគ្រោះ ថាមានបាត់ម៉ូតូHONDA C125ស៊េរី២០២៣ពណ៌ខ្មៅមួយគ្រឿង ដោយសមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្មគិតទុកជាមុន (សម្លាប់យកម៉ូតូ)។

សមត្ថកិច្ចបានស្រាវជ្រាវកំណត់បានមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួនយុវជនដៃដល់ឈ្មោះពេជ្រ រ៉ាវី ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ខណៈជនសង្ស័យស្គាល់គ្នាជិតស្និទនឹងជនរងគ្រោះ។

ជនសង្ស័យឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា បានសារភាពថា ពិតជាបានចាក់និងអា ក សម្លាប់ជនរងគ្រោះយកម៉ូតូ ដើម្បីលក់យកលុយទៅដណ្តឹងប្រពន្ធ នៅខេត្តតាកែវ។ រីឯម៉ូតូជនរងគ្រោះ យកទៅលក់នៅភ្នំពេញ តែពុំមានអ្នកទិញ បានទុកចោលនៅផ្សារនាគមាស។ សមត្ថកិច្ចបានបន្តរកឃើញម៉ូតូ ជនរងគ្រោះ ដែលជនសង្ស័យយកទៅលក់គ្រឿង បូមមុខក្រោយ កុងទ័រស៊ីម៉ាំង កាបាំង ហើយផ្លុងទុកចោលនៅផ្សារនាគមាស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក